(ប៉េកាំង)៖ អត្តពលិករបស់ប្រទេសនានា បានចែករំលែកបទពិសោធន៍ដ៏អស្ចារ្យរបស់ខ្លួន ក្នុងអំឡុងពេលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាមួយអ្នកប្រើអ៊ីនធឺណេតនៅលើបណ្តាញទំនាក់ទំនងសង្គម។ អត្តពលិកមួយចំនួនដែលបានត្រឡប់ទៅវិញ បន្ទាប់ពីបញ្ចប់ការប្រកួតបានសម្តែងភាពអាឡោះអាល័យ ចំពោះប្រទេសចិននិងក្រុងប៉េកាំង។

អត្តពលិកជនជាតិអាមេរិកអ្នកនាង Tessa Maud បានរំលឹកពីបទពិសោធន៍ ក្នុងពេលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង តាមបណ្តាញទំនាក់ទំនងសង្គមថា «ពេលខ្ញុំមកដល់ប្រទេសចិនភ្លាម ខ្ញុំមានអារម្មណ៍ថា ទទួលបានក្តីស្រលាញ់ និងការស្វាគមន៍ពីមនុស្សជាច្រើន ហើយខ្ញុំទន្ទឹងរង់ចាំក្នុងការទៅដើរកម្សាន្តនៅប្រទេសចិននៅពេលក្រោយ ដើម្បីធ្វើដំណើរ។ ខ្ញុំពិតជាស្រឡាញ់ចូលចិត្តប្រជាជន អាហារ និងវប្បធម៌នៅទីនោះ»។

នៅថ្ងៃទី ១៣ ខែកុម្ភៈ ក្រុងប៉េកាំងមានព្រិលធ្លាក់ជាលើកដំបូងក្នុងឆ្នាំខាល។ អត្តពលិកជនជាតិជប៉ុនអ្នកនាង Chinami Yoshida បានសម្តែងការដឹងគុណចំពោះអ្នកស្ម័គ្រចិត្ត តាមរយៈបណ្តាញទំនាក់ទំនងសង្គមថា «សូមអរគុណអ្នកស្ម័គ្រចិត្ត នៅភូមិអូឡាំពិករដូវរងាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈូសព្រិលនៅពេលព្រឹកព្រលឹម»

អត្តពលិកជនជាតិអេស្ប៉ាញលោក Thib Magnin បានបង្ហោះសារថា៖ «ក្តីស្រឡាញ់ជាច្រើនបានមកពីប្រទេសចិន។ អរគុណសម្រាប់ការគាំទ្រជានិច្ច»។ រីឯអត្តពលិកជនជាតិអាមេរិកលោក Aaron Blunck បានចែករំលែករូបថត នៃការជិះស្គីនៅការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងសរសេរថា «នេះគឺជាផ្លូវជិះស្គីល្អបំផុតដែលខ្ញុំធ្លាប់បានជិះស្គីកន្លងមក។ អរគុណច្រើនសម្រាប់ការបានមកដល់ទីនេះ»