(ប៉េកាំង)៖ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យហែអ្នកតាឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយយ៉ាងរលូន។

រាត្រីសមោសរនេះធ្វើឡើងក្រោមប្រធានបទ «សាទរថ្ងៃបុណ្យហែអ្នកតាយ៉ាងសប្បាយរីករាយ ដែលប្រកបដោយរចនាបថចិន» ដោយមានការសម្តែងសិល្បៈគ្រប់បែបយ៉ាង រួមមានបទចមៀង របាំ ល្ខោនហ៊ីនិងក្បាច់គុនជាដើម ដែលរួមបញ្ចូលជាមួយបច្ចេកវិទ្យាថ្មីទំនើប បង្កើតជាបរិយាកាស ប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅ នេះបានបង្ហាញពីយុគសម័យដ៏រស់វើក ហើយក៏បង្ហាញពីភាពទាក់ទាញ នៃវប្បធម៌ប្រពៃណីចិនផងដែរ។

រាត្រីសមោសរអបអរពិធីបុណ្យហែអ្នកតាឆ្នាំនេះ ផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មីដែលគួបផ្សំគ្នារវាងគំនិត សិល្បៈនិងបច្ចេកទេស ដែលបានទាក់ទាញអ្នកទស្សនាវិស័យក្មេងជាច្រើន៕