(ព្រះសីហនុ)៖ ដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងការបន្តវិនិយោគរបស់ធនាគារកាណាឌីយ៉ា ដើម្បីសហគមន៍ និងអតិថិជន ជាមួយការអភិវឌ្ឍឥតឈប់ឈរ ធនាគារ កាណាឌីយ៉ានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្ពោធបើកដំណើរការសាខាថ្មីមួយទៀត នៅក្រុងព្រះសីហនុ នៅលើទីតាំងថ្មី កាន់តែស្អាត និងទំនើបជាងមុន ស្ថិតនៅអគារលេខ ៣៥៥ វិថីឯករាជ្យ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំងាយប្រមាណ ១០០ម៉ែត្រ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ទីតាំងថ្មីនេះមានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា៖ ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក,ប្រាក់រៀល និងប្រាក់យ័នចិន) ឥណទានសម្រាប់អាជីវកម្ម សហគ្រាសខ្នាតតូច-មធ្យម ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានទិញផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្សសេវាប្តូរប្រាក់ សេវាបង់ពន្ធដារ និងបង់ពន្ធគយ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីដោយស័្វយប្រវត្តិ ម៉ាស៊ីនបោះពុម្ពកាតដោយស័្វយប្រវត្តិ ដែលនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ជាសេវាកម្មធនាគារ ស័្វយប្រវត្តិដំណើរការ ២៤ម៉ោង/៧ថ្ងៃក្នុង១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ បានអំណរគុណអតិថិជនដែលបានគាំទ្រចំពោះ សាខាក្រុងព្រះសីហនុរយៈពេល ២៧ឆ្នាំកន្លងមក ហើយចាប់ពីពេលនេះ យើងធនាគារកាណាឌីយ៉ា បេ្តជ្ញាចិត្តខិតខំបន្តបម្រើ និងស្វាគមន៍អតិថិជនគ្រប់មជ្ឈដ្ឋាននៅលើទីតាំងថ្មីសាខាក្រុងព្រះសីហនុនេះ។

សូមរំឭកដែរថា ធនាគារកាណាឌីយ៉ា ក.អ បានបើកបម្រើសេវាកម្មហិរញ្ញាវត្ថុយ៉ាងសម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្មាំ១៩៩១ មកម៉េ្លះ ហើយក៏ជាធនាគារ ពាណិជ្ជដំបូងគេមួយ ដែលចាប់ផ្តើមធ្វើទំនើបកម្មសេវាកម្មតាមប្រពន្ធ័បច្ចេកវិទ្យារួមមានដូចជា៖ សេវាកម្មធនាគារស័្វយប្រវត្តិ 24/7 តាមរយៈម៉ាស៊ីនដាក់-ដកប្រាក់ (ATM/CRM) សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក e-commerce payment gateway សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ និងការទូទាត់តាមQRកូដ។ ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ធនាគារ កាណាឌីយ៉ា បានបន្តខិតខំអភិវឌ្ឍឥតឈប់ឈរលើ សេវាកម្មធនាគារចល័តតាម ទូរស័ព្ទដៃ និងពង្រីកសេវាកម្មធនាគារស័្វយប្រវត្តិ 24/7 របស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាក្រុងព្រះសីហនុថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុ គ្រប់ប្រភេទ។ សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ 023 868 222/ 097 710 1818/ 097 712 1818/ 088 517 7702 ៕