(ភ្នំពេញ)៖ រោងកុន Legend Cinema សហការមួយក្រុមហ៊ុនឆាយវ៉ាង Sakkin Water ពង្រឹងសុវត្ថិភាព ពីមេរោគជំងឺឆ្លងផ្សេងៗដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន និងបុគ្គលិក។

ការសហការណ៍នេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រោងកុន Legend Cinema ពីផាសុកភាព សុវត្ថិភាពរបស់អតិថិជននិងបុគ្គលិកជាចំបង និងការបញ្ជាក់បានពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រត្តិបត្តិស្តង់ដា (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គោលបំណងចំបងរបស់ Legend Cinema គឺចង់ផ្តល់នូវសុវត្ថិភាពពិតប្រាកដ និងស្តង់ដាអនាម័យខ្ពស់ជូនដល់អតិថិជនរួមទាំងបុគ្គលិកផងដែរ ដោយការផ្លាស់ប្តូរពីការប្រើប្រាស់ទឹកអាល់កុលមកប្រើប្រាស់ទឹកសម្លាប់មេរោគ Sakkin Water ដើម្បីធានាបាននូវសុវត្ថិភាពនៃការប្រើប្រាស់ មិនផ្តល់ផលប៉ះពាល់សុខភាពរបស់អតិថិជន។

ក្រៅពីការបាញ់សម្លាប់មេរោគជាប្រចាំ និងសម្អាតបរិវេនក្នុងរោងកុន Legend Cinema បានបន្ថែមការការពារមួយកម្រិតទៀត ដោយបំពាក់នូវម៉ាស៊ីនសម្លាប់មេរោគក្នុងបរិយាកាស Sakkin និងការដាក់ឱ្យអតិថិជនប្រើប្រាស់ទឹកសម្លាប់មេរោគ Sakkin បាញ់ទៅលើកៅអីមុនពេលចូលអង្គុយផងដែរ។

គួរបញ្ជាក់ផងដែរថា Sakkin Water ជា ក្រុមហ៊ុននេះជាអ្នកឯកទេស និងឈានមុខគេលើផលិតផលទឹកសម្លាប់មេរោគ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន ដោយបានចុះបញ្ជីការជាឧបករណ៍បរិក្ខារពេទ្យដោយក្រសួងសុខាភិបាល នៃព្រះរាជាណាកម្ពុជា និងទទួលការផលិតស្របតាមស្តង់ដាស្ថាប័នការពារបរិស្ថាន សហរដ្ឋអាមេរិក (EPA) បញ្ជាក់ពីប្រសិទ្ធិភាព និងសុវត្ថិភាពនៃការប្រើប្រាស់របស់មនុស្ស សត្វ និងបរិស្ថាន។

Sakkin Water ក៏មានផ្គត់ផ្គង់នូវឧបករណ៍សម្លាប់មេរោគជាច្រើនប្រភេទស្របតាមតម្រូវការសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ សាលារៀន ភោនីយដ្ឋាន សណ្ឋាគារ ស្ថាប័ន និងអាគារពាណិជ្ជកម្មធំៗ៕

សម្រាប់លេខទំនាក់ទំនង៖ 085 36 37 38/ 096 2 36 37 38, Facebook Page: Sakkin Water Cambodia.