(ភ្នំពេញ)៖ ក្បឿង ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ត្រូវបានផលិតឡើងជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត ដែលកំពុងតែមានការពេញនិយមប្រើប្រាស់ ដោយម្ចាស់គេហដ្ឋាន និងម្ចាស់គម្រោងសាងសង់ជាច្រើននៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះក្បឿង ជីប ម៉ុង មានរហូតដល់ទៅ១១ពណ៌ សម្រាប់ជ្រើសរើសដែលត្រូវបានបែងចែកជាប្រភេទពណ៌ប្រណីត ប្រភេទពណ៌ពិសេស និងប្រភេទពណ៌ស្តង់ដា (ដូចរូបភាពខាងក្រោម) ដែលពណ៌នីមួយៗមានភាពស័ក្តិសមនឹងការរចនាដំបូលក្បឿងក្នុងគេហដ្ឋានផ្សេងៗគ្នា។ ដូចនេះអតិថិជនអាចជ្រើស យកពណ៌ក្បឿងណាមួយ ដើម្បីប្រក់ដំបូលគេហដ្ឋាន ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេបានយ៉ាងងាយស្រួល។

ក្បឿង ជីប ម៉ុង ប្រភេទពណ៌ប្រណីតរួមមាន៖ ពណ៌ខៀវ និងពណ៌ស្លឹកឈើ។ រីឯក្បឿង ជីប ម៉ុង ប្រភេទពណ៌ពិសេសមានដូចជា៖ ពណ៌ពន្លឺមាស ពណ៌ពន្លឺព្រះអាទិត្យ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ ពណប្រផេះចាស់ និងពណ៌ប្រផេះផ្លាទីន។ ចំណែកឯក្បឿង ជីប ម៉ុង ប្រភេទពណ៌ស្តង់ដាមាន ពណ៌ក្រហម ពណ៌មង្ឃុតខ្ចី និងពណ៌មង្ឃុតចាស់។

អ្វីដែលពិសេសនោះគឺ ក្បឿង ជីប ម៉ុង ត្រូវបានផលិតដោយបច្ចេកវិទ្យាស្រោបពណ៌ពីរជាន់ «សើមលើសើម» ជាមួយនឹងទឹកថ្នាំពណ៌ដែលមានគុណភាពខ្ពស់។ បច្ចេកវិទ្យានេះធ្វើឲ្យក្បឿង ជីប ម៉ុង គ្រប់សន្លឹកមានភាពធន់នឹងបរិយាកាស មិនឆាប់ហើរពណ៌ ដែលផ្ដល់ភាពស្រស់បំព្រងដល់ដំបូលគេហដ្ឋានបាន យូរអង្វែង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏ជាក្រុមហ៊ុនឈានមុខគេផ្នែកផ្គត់ផ្គង់ទុយោ និងបេតុងលាយស្រេចនៅកម្ពុជាផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ៖ 085/069/066 990 222 ឬតាមទំព័រហ្វេសប៊ុក៖https://www.facebook.com/chipmongindustries