(ភ្នំពេញ)៖ ឃ្លាំងលក់រថយន្ត និងក្រុមហ៊ុនបញ្ចាំ មួយគាងមានរិទ្ធ ដែលមានទីតាំងស្ថិតនៅឃ្លាំងលេខ ៥៩៤ ផ្លូវ ២៩CC ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។

ក្នុងកម្មវិធីសម្ពោធឃ្លាំងរថយន្តនិងក្រុមហ៊ុនបញ្ចាំនេះ មានការអញ្ជើញចូលរួមពី លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើន។

អ្នកស្រី សេង មួយគាង ដែលជាម្ចាស់ឃ្លាំងលក់រថយន្ត និងក្រុមហ៊ុនបញ្ចាំ មួយនេះបានសម្ដែងក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានផ្តល់កិត្តិយស ចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ ឃ្លាំងលក់រថយន្ត និងក្រុមហ៊ុនបញ្ចាំ មួយគាងមានរិទ្ធ ដែលធ្វើឲ្យបរិយាកាសកម្មវិធីរបស់យើងទាំងមូល កាន់តែមានភាពអុកអធិក និងមានការគាំទ្រដ៏កក់ក្ដៅ។

ឆ្លៀតក្នុងឱកាសនេះដែរ អ្នកស្រី សេង មួយគាង បានបញ្ជាក់ថា មូលហេតុដែលនាង អ្នកសម្រេចចិត្តបើកឃ្លាំងលក់រយន្ត មួយគាងមានរិទ្ធ និងហាងបញ្ចាំនេះ គឺដោយសារ អ្នកស្រីបានសង្កេតឃើញពីតម្រូវការទីផ្សាររថយន្តនា ពេលបច្ចុប្បន្ន និងត្រូវការក្នុងការបង្វិលសាច់ប្រាក់របស់អតិថិជន និងចង់សម្រួលដល់តម្រូវការរបស់អតិថិជន ក្នុងការទិញ លក់រថយន្ត បញ្ចាំគ្រប់ប្រភេទ ជាពិសេសនោះគឺចង់ឲ្យអតិថិជនទទួលបានអត្រាការប្រាក់ទាប ឯកសារងាយស្រួល រហ័សទាន់ចិត្ត និងធានាសុវត្តិភាពក្នុងការបញ្ចាំ ហើយកាន់តែពិសេសថែមទៀតនោះ គឺអ្នកស្រីជាអ្នកនាំចូលរថយន្តដោយផ្ទាល់ ដូចច្នេះហើយគឺអ្នកស្រីចង់ឲ្យអតិថិជនទទួលបានរថយន្តដែលមានតម្លៃសមរម្យ ស្អាត ធន រឹងមាំ និងប្រើប្រាស់បានយូរ។

បន្ថែមពីនេះទៀត អ្នកស្រី សេង មួយគាង បានបញ្ជាក់ទៀតថា សម្រាប់ឈ្មោះ មួយគាងមានរិទ្ធនេះផងដែរ គឺអ្នកស្រីបានយកឈ្មោះកូនប្រុសអ្នកស្រីទាំងពីរនាក់ បូកបញ្ចូលគា្នដោយសារតែពួកគាត់ទាំងពីរនាក់ ជាកម្លាំងចិត្តយ៉ាងសំខាន់ ក្នុងការជំរុញទឹកចិត្ត ឲ្យខិតខំប្រឹងប្រែងមកដល់ពេលបច្ចុប្បន្ននេះ។

សម្រាប់ឃ្លាំងលក់រថយន្តមួយគាងមានរិទ្ធ ជាឃ្លាំងលក់រថយន្តមួយដូចទៅនឹងឃ្លាំងលក់រថយន្តទូទៅផ្សេងៗទៀតដែរ ប៉ុន្តែមានលក្ខណៈពិសេសមួយចំនួនដែលធ្វើឲ្យអថិជិនមិនអាចមើលរំលងបាន។

ថៅកែហាងនេះបានបញ្ជាក់ថា នៅទីនេះយើង គឺជាអ្នកនាំចូលរថយន្តផ្ទាល់ពីក្រៅពីប្រទេស ដោយយើងមានក្រុមអ្នកជំនាញក្នុងការត្រួតពិនិត្យគុណភាពរថយន្ត ដើម្បីធានាថារថយន្តនៅមានគុណភាពខ្ពស់ មិនមែនជារថយន្តលិចទឹក បុកប៉ះ កាត់តបាញ់ប្ដូរពណ៌ ឬជ្រះស៊ីជាដើម។ ក្រៅពីការធនារលើគុណភាព តម្លៃ ក៏ជាផ្នែកមួយដែលរថយន្តមួយគាងមានរិទ្ធ ហ៊ានអះអាងថា ល្អជាងគេផងដែរ។

ជាងនេះទៅទៀត ហាងនេះផ្តោតសំខាន់លើការផ្តល់នូវទំនុកចិត្តជូនអតិថិជន សេវាកម្មលក់រួសរាយរាក់ទាក់គាប់ចិត្ត ជាមួយនឹងការណែនាំផលិតផលដែលមានគុណភាពស័ក្តិសមនឹងតម្រូវការបស់អតិថិជន ជាពិសេសនោះ គឺតម្លៃគួរជាទីពេញចិត្ត ហើយហាងនេះ ត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់សេវាកម្មគាប់ចិត្ត ទាន់ចិត្ត និងមានទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនបញ្ចាំ មួយគាងមានរិទ្ធ ក៏ផ្តល់លក្ខខណ្ឌក្នុងការបញ្ចាំងាយស្រួល និងពិសេសដែរ។ អតិថិជន អាចធ្វើការដាក់បញ្ចាំរបស់ជាមួយអត្រាការប្រាក់ធូរថ្លៃជាមួយនឹងទំហំទឹកប្រាក់ដាក់បញ្ចាំបានច្រើន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ឃ្លាំងលក់រថយន្ត០១៧ ៩៩៩ ៧៩៧ /០៦៩ ៩៩៩ ៧៩៧ ក្រុមហ៊ុនបញ្ចាំ ០៧៨ ៦៨០ ១៦៨ /០៨៨ ៧៧ ៧៧ ៧៨៥៕