(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Volkswagen លោក Herbert Diess រំពឹងថាឧស្សាហកម្មរថយន្តសកលនឹងមើលឃើញពីការជ្រៀតចូលយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Diess បានលើកឡើងថា Volkswagen ជាក្រុមហ៊ុនផលិតរថយន្តធំមួយក្នុងពិភពលោកមានគោលបំណងស្វែងរកដៃគូសហការផ្សេងទៀតដើម្បីពង្រឹងដល់ការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ ក៏ដូចដើម្បីបង្កើនភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងដំណើរការ software រថយន្តរបស់ខ្លួន និងបន្ថែមលក្ខណៈពិសេសដូចជា features ដែលអាចបញ្ជាដោយសម្លេង (Voice Control) នៅអំឡុងពេលកំពុងបើកបរបានផងដែរ។

បច្ចុប្បន្ននេះមានក្រុមហ៊ុនផលិតរថយន្តជាច្រើនបាននឹងកំពុងផ្តល់ជូននូវកម្មវិធីជំនួយការបើកបរពាក់កណ្តាលស្វ័យប្រវត្តិនៅក្នុងរថយន្តរបស់ពួកគេ។ តែទោះជាយ៉ាងណាក៏ដោយកម្មវិធីបើកបរស្វ័យប្រវត្តិពេញលេញគឺមិនទាន់មាននៅក្នុងរថយន្តណាមួយឡើយ ប៉ុន្តែជាមួយនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលកំពុងតែធ្វើការលើបច្ចេកវិទ្យានោះវាត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បញ្ចួលក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Herbert Diess ក៏បានបន្ថែមទៀតដែរថា Volkswagen ក៏កំពុងតែធ្វើការទៅលើរថយន្តអគ្គីសនីសុទ្ធដូចជាម៉ូដែល I.D. Space Vizzion និងប្រភេទ SUV សម្រាប់ទីផ្សារអាមេរិកខាងជើង ក៏ដូចជាគំនិតថ្មីក្នុងការបង្កើត I.D.3 Cabriolet របស់ខ្លួន។

ដោយឡែក នៅពេលសួរថា តើក្រុមហ៊ុន Volkswagen នឹងផលិតរថយន្តភីកអាប់អគ្គិសនីដូចរថយន្ត F150 Lighting របស់ក្រុមហ៊ុន Ford ដែរឬទេ លោកបានបង្ហាញថានេះជា «គំនិតល្អ» តែមិនបានបញ្ជាក់អ្វីមួយអំពីគម្រោងទទួលរថយន្តអគ្គិសនីនេះទេ។ ហើយចំពោះរថយន្តដែលបើកបរដោយស្វ័យប្រវត្តិវិញយើងគ្រាន់តែរំពឹងថានឹងមានវត្តមាននៅទូទាំងសកលលោកនៅក្នុងពេលឆាប់ៗនេះ៕