(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការដំណាក់កាលទី២ នៃគម្រោង លែនម៉ាក 60M ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្រោយពីដំណាក់កាលទី១ បានទទួលការចាប់អារម្មណ៍ និងការគាំទ្រជាច្រើន។ ពិធីបើកលក់ជាផ្លូវការនេះ ប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានថ្លែងថា «គម្រោង លែនម៉ាក 60M នឹងនាំមកនូវបទពិសោធន៍ នៃការរស់នៅប្រកប ដោយកិត្យានុភាព និងឧត្តមភាព ក្នុងតំបន់៦០ម៉ែត្រ ដ៏មានសក្ដានុពល និងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយ ជីប ម៉ុង លែន ក៏មានឆន្ទៈធ្វើឲ្យគម្រោង លែនម៉ាក 60M ក្លាយជាគម្រោងលំនៅឋានដ៏ប្រណីតបំផុតក្នុងតំបន់៦០ម៉ែត្រទាំងមូល»។

សក្ដានុពលនៃតំបន់៦០ម៉ែត្រ រួមមានមហាវិថី សម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវមានទំហំធំជាងគេ ក្នុងរាជធានីភ្នំពេញ ហើយគម្រោងវិនិយោគធំៗ ជាច្រើនកំពុងបោះជំហានចូលមកកាន់តំបន់នេះ។ មិនតែប៉ុណ្ណោះ តំបន់៦០ម៉ែត្រ ស្ថិតនៅក្បែរផ្លូវសំខាន់ៗ និងជាពិសេស គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងត្រូវបានអភិវឌ្ឍ។

ចំណែកគម្រោង លែនម៉ាក 60M ក៏មានភាពទាក់ទាញយ៉ាងសម្បូរបែបផងដែរដូចជា ប្រភេទគេហដ្ឋានចម្រុះ ទាំងវីឡា និងហ្សប ហោស៍ ប្រកបដោយរចនាបទថ្លៃថ្នូរ សួនឧទ្យានដែលនាំមកនូវ ភាពស្រស់ស្រាយដល់ការរស់នៅ ក្លឹបហោស៍ដែលមានមុខងារយ៉ាងសម្បូរបែបសម្រាប់សុខភាព និងការបំពេញការងារដ៏សកម្ម ព្រមទាំងផ្សារទំនើប ជីប ម៉ុង 60M ដ៏ធំ ដែលនឹងបើកដំណើរការក្នុងគម្រោងផ្ទាល់។

ក្នុងពិធីបើកលក់ជាផ្លូវការ រយៈពេលបីថ្ងៃនេះ ជីប ម៉ុង លែន មានការផ្ដល់ជូនយ៉ាងពិសេសដល់ទៅបី សម្រាប់អតិថិជនទាំងអស់រួមមាន ការបង់ប្រាក់ពិសេស ត្រឹមតែ១ភាគរយក្នុង១ខែ ដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់ ការបញ្ចុះតម្លៃពិសេសភ្លាមៗដល់ទៅ៨ភាគរយ និងកម្ចីទិញផ្ទះរហូតដល់ទៅ៩៥ភាគរយនៃតម្លៃផ្ទះសរុប ពីធនាគារ ជីប ម៉ុង។ សូមរួសរាន់ឡើង ព្រោះការផ្ដល់ជូននេះមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ☎️𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 💻chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖ 💬 Facebook m.me/chipmongland 💬 Telegram t.me/chipmongland៕

https://bit.ly/LM60M_Animation
https://bit.ly/LM60MTVC