(ភ្នំពេញ)៖ ក្រោយទទួលបានគាំទ្រ និងមានការកក់ទុកជាមុនយ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជនមកលើរថយន្ត TOYOTA RAIZE 2022 មកដល់ពេលនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បាននាំចូល និងប្រគល់រថយន្តជូនដល់អតិថិជនជាបន្តបន្ទាប់ ជាមួយគ្នានេះគ្រាន់តែនៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុនបានប្រគល់រហូតដល់ជាង ៥០០គ្រឿងបន្ថែមទៀតជូនដល់អតិថិជន។

ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នាព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់រថយន្ត TOYOTA RAIZE 2022 ដ៏ធំមួយនៅមជ្ឈមណ្ឌល ដឺ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមអបអរសាទរពីសំណាក់អតិថិជនជាច្រើន រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាច្រើនរូបទៀត ផងដែរ។

លោក ថា សុភាព ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឱ្យដឹងថា ការរៀបចំនេះមានគោលបំណងធំៗ ដូចជា៖ ពន្លើនការប្រគល់ រថយន្តថ្មីឱ្យបានដល់ដៃអតិថិជនឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានរង់ចាំដ៏ច្រើនខែកន្លងមក, កាត់បន្ថយការប្រមូលផ្តុំ នឹងការកកស្ទះការប្រគល់ នៅតាមសាខាតូយ៉ូតានីមួយៗ ដោយហេតុថា រថយន្តដែលត្រូវប្រគល់ក្នុងខែកុម្ភះនេះ មានចំនួនច្រើនរយគ្រឿង, ចូលរួមចំណែកកជាមួយរាជដ្ឋាភិបាល នឹងក្រសួង សុខាភិបាលក្នុងការអនុវត្ត វិធានការ ៣កុំ ៣ការពារ ជាពិសេសការប្រឈមទៅនឹងការកើនឡើងនូវចំនួនវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងផងដែរ។

ក្រៅពីការប្រគល់ និងទទួលរថយន្តនេះ អតិថិជនទាំងអស់អាចទស្សនាការដាក់តាំងបង្ហាញរថយន្តផ្សេងៗទៀតរបស់ TOYOTA សម្រាប់ជាការចែករំលែកចំណេះដឹង ពាក់ព័ន្ធជាមួយរថយន្ត និងប្រភេទរថយន្តដែលសក្តិសម ទៅហ្នឹងការប្រកបការងារប្រចាំថ្ងៃរបស់អតិថិជន មានដូចជា៖ រថយន្ត TOYOTA HILUX REVO RALLY 2022, TOYOTA HILUX REVO V-Edition 2022, TOYOTA RUSH 2022 និង TOYOTA RAIZE 2022។

ពាក់ព័ន្ធជាមួយនឹងរថយន្ត Toyota Raize 2022 នេះ លោក ថា សុភាព បានឱ្យដឹងថា ToyotaRaize តម្លៃឡានខ្លាញ់គោ ត្រឹមតែ ២៦,៥០០ដុល្លារ (ដំបូលខ្មៅថែម ៤០០ ដុល្លារ) មកជាមួយកម្លាំងម៉ាស៊ីន 1.0L បំពាក់ Turbo Charger បង្កើតកម្លាំងបាន ៩៦សេះ កម្លាំងអូសរហូតដល់ ១៤០ញ៉ូវតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT ៧វគ្គ ដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំងទាំងសម្លេងស្ងាត់ និង ជួយសន្សំសំចៃខ្ពស់។

បន្ថែមពីកម្លាំងម៉ាស៊ីន រថយន្តនេះមានប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត ឱ្យអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទ ប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល។

Toyota Raize 2022 តូច តែប្រព័ន្ធសុវត្ថិភាពបំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ប្រព័ន្ធជំនួយពេលចេញពីចំណត, Blind Spot Monitoring (BSM) ប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គ ដែលមិនអាចមើលឃើញពីក្នុងរថយន្ត, ប្រព័ន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ជួយទប់រថយន្តមិនឱ្យរអិលថយក្រោយពេលឡើង ចំណោតចោត, ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS), ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនឱ្យអូសកង់ (ABS)

ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង ឬរងសម្ពាធខ្យល់បោក (TSC), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC), កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន៨ ការពារអ្នកបើកបរ និងអ្នករួមដំណើរ។

សម្រាប់អតិថិជនដែលកំពុងពិចារណាទិញរថយន្តថ្មី ភាពធន់ សន្សំសំចៃ ដូចជា៖ Toyota Raize អាចទៅកាន់អគារតាំងបង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ដើម្បីស្វែងយល់ បន្ថែម អំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503 ៕