(ភ្នំពេញ)៖ ហាងម្សៅ (Masao) ដែលជាម៉ាកហាងថ្មី បើកដំណើរការនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ ស្ថិតតាមបណ្តោយផ្លូវ ជា សុផារ៉ា ក្នុងខណ្ឌឬស្សីកែវ ដោយផ្តល់ជូនសេវាកម្មម្ហូប និងភេសជ្ជៈជូនអតិថិជន ដែលរស់នៅតំបន់ប្រជុំជនដ៏មានសក្តានុពលនេះ។

ក្នុងឱកាសបើកដំណើរសាខាទី២ របស់ខ្លួន នៅជាន់ផ្ទាល់ដី ផ្សារទំនើប ជីប ម៉ុង ៥៩៨ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ គឺរាល់ការចំណាយត្រឹម ៥ដុល្លារ ឬលើសពីនេះ នៅហាងម្សៅ អស់លោកអ្នកនឹងទទួលបានប្រ៉ូមូសិនពិសេស គឺផ្តល់ជូន Coupon កាហ្វេឥតគិតថ្លៃនៅពេលអស់លោកអ្នកអញ្ជើញមកលើកក្រោយ។

តើមានអ្វីពិសាខ្លះនៅហាងម្សៅ (Masao)? ច្បាស់ណាស់ ហាងម្សៅ (Masao) គឺលក់ដោយប្រភេទនំបុ័ងជាច្រើនប្រភេទ រសជាតិឈ្ងុយឆ្ងាញ់ ដែលដុតថ្មីៗក្តៅៗជារៀងរាល់ថ្ងៃ ហើយជាម៉ាក ដែលបង្កើតដោយកូនខ្មែរ និងលើកឈ្មោះខ្មែរ «ម្សៅ» ជាអត្តសញ្ញាណ នៃគ្រឿងផ្សំនៃការធ្វើនំ។

បន្ថែមពីលើនេះ ក្រៅពីមាននំប៉័ងដ៏ឈ្ងុញឆ្ងាញ់ ម្សៅក៏មានមុខម្ហូបមួយចំនួន ដូចជា pastries, មុខម្ហូបសម្រាប់ Tea time tower, សាំងវ៉ិច, នំ macaroon, កាហ្វេ, នំខេក និងភេសជ្ជៈ ទឹកផ្លែឈើស្រស់ផ្សេងៗទៀត។ លក្ខណៈពិសេសរបស់ ហាងម្សៅ (Masao) ក្រៅពី ដុតនំបុ័ងថ្មីៗក្តៅៗ ក៏លក់ក្នុងតំលៃសមរម្យ រសជាតិឆ្ងាញ់ និងអនាម័យខ្ពស់ ដែលបំពេញតម្រូវការនៃប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ហាងម្សៅ (Masao) មាន២សាខា គឺសាខាទី១ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ និងសាខាទី២នៅផ្សារទំនើប ជីប ម៉ុង ៥៩៨ ។ កុំរង់ចាំ យូរ! តោះមកភ្លក្សរសជាតិនំបុ័ងដុតថ្មីៗនិងម្ហូបឆ្ងាញ់ៗនៅ ហាងម្សៅ (Masao) ទាំងអស់គ្នា!៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

* Facebook: https://www.facebook.com/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85-Masao-102836045345276/
* Instagram: https://instagram.com/masao_cambodia?utm_medium=copy_link