(ភ្នំពេញ)៖ សុបិន្តក្លាយជាការពិតភ្លាមៗពីគោជល់កំប៉ុងច្រៀងឈ្នះប្រាក់សុទ្ធ ២០០លានរៀលឯណោះ ជាមួយប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់ មានពីមុនមកទាល់តែសោះ។
លោក ចាន់ ប៊ុនថា មានមុខរបរជាអ្នកបើកឡាន រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាអ្នកឈ្នះទី១ដំបូងគេ ដែលបានឈ្នះលុយ ២០០លានរៀល ពីគោជល់ បានឲ្យដឹងថា ពេលលោកហូបបាយថ្ងៃត្រង់រួច លោកតែងសម្រាកមួយភ្លែតទើបត្រឡប់ទៅធ្វើការវិញ ហើយលោកឲ្យប្រពន្ធទៅទិញគោជល់ មួយកំប៉ុងនៅ តូបជិតផ្ទះ។ ពេលមកដល់ផ្ទះ លោកគាស់គោជល់ ហើយក៏លឺសំឡេងចម្រៀងចេញពីក្នុងកំប៉ុងល្វើយៗ។
លោករៀបរាប់ថា លោកចេះតែខំផ្ទៀងត្រចៀកស្តាប់ថាតើបទចម្រៀងនោះចេញមកពីណា ដល់តែយូរៗទៅបានដឹងថាលឺចេញពីកំប៉ុងគោជល់ដែលកាន់នៅនឹងដៃលោក សោះ។ លោកថា លោកចេះតែឆ្ងល់ កំប៉ុងគោជល់ណាចេះច្រៀងចឹង ស្មានតែលឺចេញពី Speaker។ ជាមួយនោះលោកក៏ឃើញលេខសូន្យច្រើនណាស់នៅលើក្រវិលកំប៉ុង លោកភ័យផងអរផង ដោយសារលោកឈ្នះ លុយ២០០លានរៀល ពីគោជល់កំប៉ុង។
លោក ប៊ុនថា និងប្រពន្ធ និយាយទាំងក្តីរីករាយរហូតទាល់តែស្រក់ទឹកភ្នែកថា «ស្ទើរមួយជីវិតខ្ញុំ និងប្រពន្ធហើយ មិនដែលស្រម៉ៃថាមានវាសនាកាន់លុយច្រើនចឹងទេ ហើយក៏មិនដែលត្រូវរង្វាន់អីនឹងគេដែរ ដល់តែត្រូវ ឈ្នះរង្វាន់ ២០០លានរៀលពីគោជល់ហ្មង ខ្ញុំ និងប្រពន្ធសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំនឹងយកលុយនេះ ទៅសងគេ និងទិញផ្ទះមួយដើម្បីរស់នៅឲ្យបានសមរម្យ»។
លោក ឆាយ វីរៈយុទ្ធ ឯកអគ្គរាជទូតម៉ាក Red Bull បានសម្តែងនូវក្តីរីករាយ និងបានចូលរួមអបអរសាទរ និងប្រគល់រង្វាន់ចំពោះអ្នកឈ្នះរង្វាន់ទីមួយនេះតែម្ដង។
ដើម្បីបង្កើតបទពិសោធន៍ថ្មីនៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពសប្បុរសដែលនេះជារង្វាន់ដ៏ធំដ៏សម្បូរបែប និងសម្រាប់អ្នករាល់គ្នាកាន់តែសប្បាយរីករាយ ជាមួយ នឹងប្រូម៉ូសិនដ៏អស្ចារ្យនេះ ហើយក៏ចង់ឲ្យពួកគេក្លាយជាអ្នកមានភ្លាមៗដែរ! ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: https://www.facebook.com/redbullcambodia/ ទៀតផង។ សូមជម្រាបថា ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរក្នុងនោះរូមមាន៖ ម៉ូតូ Honda Dream រថយន្តម៉ាក Ford Wildtrak ជាច្រើនគ្រឿង។
ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិកនិងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺគោជល់ (Red Bull) ផងដែរ ។ ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។
ក្រៅពី គោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖ Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior, Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor, Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi! , Ready-to-Drink Tea ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku, Snacks ស្ថិតនៅក្រោម ម៉ាកសញ្ញា Sunsnack និង Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។
ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់ នៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ https://www.tcp.com/en/tcp-global/asia/cambodia/ ៕