(ភ្នំពេញ)៖ ភូមិសាស្ត្រតំបន់បឹងតាមោក នៃខណ្ឌព្រែកព្នៅ ត្រូវបានរាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគធំៗ ផ្ដោតលើការអភិវឌ្ឍយ៉ាងខ្លាំង ជាក់ស្ដែងគម្រោងសាងសង់ក្រសួង ស្ថាប័ន មន្ទីរពេទ្យ សួនសាធារណៈ មហាវិថីខ្វាត់ខ្វែង ព្រមទាំងគម្រោងបុរីលំនៅដ្ឋានជាច្រើន គឺកំពុងមានការសាងសង់យ៉ាងមមាញឹក។

ក្នុងនោះផងដែរ គម្រោងផ្ទះអាជីវកម្ម និងដីលំនៅដ្ឋានតាមោកស៉ីធីលែនក៏ជាគម្រោងដ៏ធំមួយ ឈរនៅលើទីតាំងដែលពិសេសជាងគេ, ពិតជាត្រូវចិត្តសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការផ្ទះអាជីវកម្ម ឬត្រូវការដីសម្រាប់សាងសង់លំនៅដ្ឋាន ឬក៏ត្រូវការវិនិយោគផ្សេងៗ។

គម្រោងផ្ទះអាជីវកម្ម និងដីលំនៅដ្ឋានតាមោកស៉ីធីលែនមួយនេះ គឺមានទីតាំងស្ថិតនៅជាប់មហាវិថីឈ្នះ-ឈ្នះ ក្បែរវត្តទួលអង្គក្រពើ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលមានចម្ងាយត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានព្រែកព្នៅ ពោលគឺនៅជិតគម្រោងសាងសង់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរពេទ្យកាល់ម៉ែត ផ្សារដើមគរថ្មី សួនកំសាន្ត៧៥ហិចតា របស់សាលារាជធានីភ្នំពេញ ព្រមទាំងគម្រោងបុរីលំនៅដ្ឋានជាច្រើនទៀត ដែលនៅពេលអនាគតដ៏ខ្លី នឹងក្លាយជាតំបន់ទំនើបស៉ីវិល័យទីក្រុងះភិវឌ្ឍន៍ថ្មីនៅរាជធានីភ្នំពេញ។

លក្ខណៈពិសេសរបស់គម្រោងផ្ទះអាជីវកម្ម និងដីលំនៅដ្ឋានតាមោកស៉ីធីលែន គឺជាគម្រោងប្រណីតជាងគេលើផ្ទៃដី២៤ហិកតា ក្នុងនោះមានគម្រោងផ្ទះអាជីវកម្ម និងដីលំនៅដ្ឋានខ្នាតផ្ទះល្វែង ផ្ទះវីឡា ភូមិគ្រឹះជាដើម។ ចំពោះតម្លៃផ្ទះអាជីវកម្ម គឺចាប់ពី២៩ម៉ឺនដុល្លារឡើងទៅ, ចំណែកដីលំនៅដ្ឋាន គឺចាប់ពី៦ម៉ឺនដុល្លារឡើង។ សម្រាប់អតិថិជនដែលទំនាក់ទំនងមកឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់១៥ភាគរយ។

ម្យ៉ាងវិញទៀត ពុកម៉ែបងប្អូនក៏អាចបង់រំលស់ជាមួយធនាគាររហូតដល់៨៥ភាគរយ រយៈពេល២០ឆ្នាំ ក្នុងអត្រាការប្រាក់ត្រឹមតែ៧ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជម្រើសដ៏ល្អមួយទៀត ពុកម៉ែបងប្អូនក៏អាចបង់រំលស់សុទ្ធជាមួយក្រុមហ៊ុនដោយផ្ទាល់ ដោយមិនមានការប្រាក់ឡើយ។

ពិសេសលើសពីនេះ នៅក្នុងគម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍លំនៅដ្ឋានតាមោកស៉ីធីលែននេះដែរ ក៏មានការសាងសង់ផ្លូវធំៗទទឹងដល់ទៅ១៥ម៉ែត្រ អមដោយគម្រោងសាងសង់មហាវិថី៦០ម៉ែត្រនៅជាប់នឹងគម្រោងផងដែរ ដែលនឹងបង្កការងាយស្រួលសម្រាប់ការធ្វើដំណើរ។ រយៈពេល១៨ខែ ក្រោយពេលទិញ លោកអ្នកនឹងបានចូលរស់នៅ និងប្រកបអាជីវកម្មបានភ្លាម ជាមួយនឹងប្លង់កម្មសិទ្ធិស្របច្បាប់យ៉ាងពេញចិត្ត។

សម្រាប់ព័ត៌មានលម្អិត ពុកម៉ែបងប្អូនអាចមកកាន់ការិយាល័យលក់ផ្ទាល់ ដែលមានអាស័យដ្ឋានតាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ ក្បែរវត្តអង្គក្រពើ មានចម្ងាយត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានព្រែកព្នៅ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 098 990 999 / 088 9990 999 / 095 990 999៕