(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអន្តោប្រវេសន៍ជាតិ និងអន្តរជាតិមួយក្រុម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកសិក្ខាសាលាមួយ ដើម្បីធ្វើបទបង្ហាញអំពីឱកាសដែលប្រជាជនកម្ពុជាអាចធ្វើអន្តោប្រវេសន៍ដោយស្របច្បាប់ដើម្បីទៅធ្វើការងារនិងរស់នៅ ក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់។

អ្នកជំនាញមកពីក្រុមហ៊ុនផ្ដល់សេវាកម្មអន្តោប្រវេសន៍នៅកម្ពុជា គឺក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី (First-Class Solutions Ltd.) និងដៃគូដែលមានមូលដ្ឋាននៅប្រទេសកាណាដា គឺក្រុមហ៊ុន Mercan Group បានរៀបចំសិក្ខាសាលានេះឡើង ដោយមានអ្នកចូលរួមជាង ១០០នាក់ ដែលភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ។

លោក លឹម គ្រុយ អគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ដែលមានជំនាញខាងផ្ដល់ការពិគ្រោះយោបល់ផ្នែកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក ដែលពួកគេអាចដាក់ពាក្យសុំទៅធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់។

លោក លឹម គ្រុយ បាននិយាយយ៉ាងដូច្នេះថា៖ «កាលពីមុន វាមានភាពស្មុគស្មាញខ្លាំងនៅពេលដែលប្រជាជនចង់ធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ពួកគេត្រូវមានសាច់ញាតិ ឬប្ដីប្រពន្ធរស់នៅទីនោះ ដែលអាចធានាពួកគេបាន។ ប៉ុន្តែឥឡូវនេះ ជាមួយកម្មវិធី EB-3 នេះ អ្នកដែលមានបំណងនិងអាចធ្វើការងារគ្មានជំនាញបាន គឺអាចដាក់ពាក្យទៅធ្វើការនៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍បាន ហើយក្រុមហ៊ុនយើងនៅទីនេះដើម្បីជួយដល់ពួកគេ»

លោក លឹម គ្រុយ បានបន្ថែមទៀតថា៖ «សម្រាប់ការដាក់ពាក្យសុំ ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ធ្វើការសហការជាមួយដៃគូ ក្រុមហ៊ុនមេធាវី និងនិយោជកនៅសហរដ្ឋអាមេរិក ដើម្បីជួយដល់អ្នកដាក់ពាក្យស្នើសុំនៅកម្ពុជា ដាក់ពាក្យសុំទិដ្ឋាការការងារនិងអន្តោប្រវេសន៍ តាមរយៈកម្មវិធី EB-3 នេះ។ ដូច្នេះ យើងជួយធ្វើឱ្យដំណើរការដាក់ពាក្យសុំហ្នឹងកាន់តែងាយស្រួលជាងមុន សម្រាប់អ្នកដាក់ពាក្យស្នើសុំ»

ដើម្បីជួយដល់ប្រជាជនកម្ពុជាក្នុងការរៀបចំដាក់ពាក្យសុំសិទ្ធិធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី បានចាប់ដៃគូជាមួយក្រុមហ៊ុន Mercan Group ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានបទពិសោធន៍ជាង ៣ទសវត្សរ៍ក្នុងការជួយជនបរទេសនៅទូទាំងពិភពលោកឱ្យអាចធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប តាមរយៈការវិនិយោគ ការសិក្សា និងការធ្វើការ។

ដោយសហការជាដៃគូជាមួយក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ក្រុមហ៊ុន Mercan Group ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនមេធាវី និងនិយោជកនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាជនកម្ពុជាឱ្យបានទៅធ្វើការ និងរស់នៅក្នុងសហរដ្ឋអាមេរិក ក្រោមកម្មវិធី EB-3។

លោក Jerry Morgan អគ្គនាយកក្រុមហ៊ុន Mercan Group បានថ្លែងនៅក្នុងសិក្ខាសាលាថា «អ្វីដែលសំខាន់បំផុតនៅពេលដែលអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនឹងអន្តោប្រវេសន៍ មិនថាជាអន្តោប្រវេសន៍ប្រភេទណានោះទេ គឺអ្នកពិតជាកំពុងជួយដល់ប្រជាជន ។ ក្រុមហ៊ុនរបស់យើងព្យាយាមធ្វើយ៉ាងណា ត្រូវតែស្មោះត្រង់បំផុតចំពោះប្រជាជនដែលយើងធ្វើការជាមួយ និងផ្ដល់យោបល់ឱ្យពួកគេយល់ច្បាស់លាស់អំពីអ្វីដែលពួកគេអាច ឬមិនអាចធ្វើបាន។ នៅក្រុមហ៊ុន Mercan យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ជាអាទិភាពចម្បងបំផុត»

យោងតាមអគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ដើម្បីដាក់ពាក្យសុំទៅធ្វើការនិងរស់នៅក្រោមកម្មវិធី EB-3 អ្នកត្រូវតែមានសុខភាពល្អ កាយសម្បទាល្អ មានអាយុពី ២១ឆ្នាំដល់ ៥០ឆ្នាំ មានឆន្ទៈរៀនភាសាអង់គ្លេស និងមានសាវតារស្អាតស្អំពុំធ្លាប់បានប្រព្រឹត្តបទល្មើសផ្សេងៗ។ ជាងនេះទៅទៀត អ្នកដែលបានជាប់ ក៏អាចនាំប្ដីប្រពន្ធ និងកូនៗអាយុក្រោម ២១ឆ្នាំ ទៅរស់នៅជាមួយ ផងដែរ។

EB-3 គឺជាកម្មវិធីការងាររបស់រដ្ឋាភិបាលអាមេរិក ដែលផ្ដល់លទ្ធភាពឱ្យនិយោជកនៅអាមេរិកដែលផ្ដល់ការងារពេញម៉ោងនិងអចិន្ត្រៃយ៍ដល់បុគ្គលិកជាជនបរទេស អាចដាក់ពាក្យស្នើសុំឱ្យរដ្ឋាភិបាលអាមេរិក ផ្ដល់សិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក ដល់ជនបរទេស (និងគ្រួសាររបស់ពួកគេ)។

ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ដោយមានបទពិសោធន៍ជាង ១៣ឆ្នាំលើការងារផ្ដល់សេវាកម្មបកប្រែដែលទទួលស្គាល់ដោយស្ថានទូ/ស្ថានកុងស៊ុលជាង២០ និងសេវាកម្មប្រឹក្សាយោបល់ស្នើសុំទិដ្ឋការដោយជោគជ័យបានជាង ១០,០០០ករណី
ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ពង្រីកខ្លួនបន្ថែមទៀតដោយផ្ដល់សេវាកម្មអន្តោប្រវេសន៍អន្តរជាតិ និងផ្ដល់បទពិសោធន៍អស្ចារ្យ និងស្របទៅតាមតម្រូវការបុគ្គល ដល់អតិថិជនគ្រប់រូប។

Mercan Group of Companies រួមមានអង្គភាពអាជីវកម្មជាច្រើន ដែលមានឯកទេសលើវិស័យអន្តោប្រវេសន៍ វិនិយោគ អប់រំ និងការជ្រើសរើសពលករបរទេស នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។

ក្រុមហ៊ុនមានបុគ្គលិកជាង ១២០នាក់ ដែលជាមេធាវី មន្ត្រីជ្រើសរើសពលករ ទីប្រឹក្សានិស្សិត អ្នកវិភាគហិរញ្ញវត្ថុ ទីប្រឹក្សាការងារ និងបុគ្គលិកដំណើរការកិច្ចការអន្តោប្រវេសន៍ ។ ជាមួយនឹងប្រតិបត្តិការជាង ៣០ឆ្នាំនៅទូទាំងពិភពលោក ក្រុមហ៊ុន Mercan Group បានកសាងបណ្ដាញការិយាល័យអន្តរជាតិ នៅប្រទេសកាណាដា ហ្វ៊ីលីពីន ឥណ្ឌា បង់ក្លាដេស វៀតណាម អារ៉ាប់ អ៉ីមីរេត ចិន កម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងមានការិយាល័យភ្នាក់ងារ/ដៃគូ នៅក្នុងបណ្ដាប្រទេសជាង ៣០ នៅជុំវិញពិភពលោក៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖ 010 789 032 / 085 688 687