(ភ្នំពេញ)៖ ១ប្រកួតបញ្ចប់ពូល A រវាងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ប៉ះ U23 ទីម័រខាងកើតនៅស្តាតមរតកតេជោ ចាប់ផ្តើមហើយនាម៉ោង ៧៖០០នាទីយប់ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

នេះជាជំនួបដ៏ស្វិតស្វាញបំផុតនៅថ្ងៃបិទវគ្គសន្សំពិន្ទុចុងក្រោយនៃពូល A ដ្បិតគោព្រៃជំទង់កម្ពុជា ត្រូវការយ៉ាងហោចណាស់ក៏ ១ពិន្ទុពីលទ្ធផលស្មើ បើឈ្នះកាន់តែល្អ ដើម្បីមានប្រៀបទៅលើគូប្រជែងពូល C ក្នុងតំណែងចំណាត់ថ្នាក់លេខ២ ល្អបំផុតក្នុងការឡើងទៅវគ្គ ៤ក្រុមចុងក្រោយជាបន្តទៀត នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៣ AFF U23 Championship 2022 នេះ៕