(ភ្នំពេញ)៖ តារាចម្រៀងមានឈ្មោះល្បីល្បាញប្រចាំប្រទេសកម្ពុជា សំនៀងមានទឹកដម រូបសម្រស់ស្រស់សោភា កញ្ញា សុខ ពិសី នៅពេលនេះ បានក្លាយជាទូតសុឆន្ទៈតំណាងតែបៃតង អូអ៊ីឈិ ប្រចាំប្រទេសកម្ពុជា ជាផ្លូវការហើយ។ តារាចម្រៀង សុខ ពិសី ក្រៅពីមានភាពជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន បច្ចុប្បន្នក៏មានប្រជាប្រិយភាពខ្លាំង រហូតត្រូវបានក្រុមហ៊ុនល្បីៗនានា ជ្រើសរើសធ្វើឲ្យតំណាងផលិតផលរបស់ខ្លួនផងដែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងតែបៃតង អូអ៊ិឈិ និង តារាចម្រៀងដ៏ល្បីគឺកញ្ញា សុខ ពិសី ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ ថ្លែងក្នុងឱកាសចុះហត្ថលេខាងនេះ លោក សុខ ចេមមី អគ្គនាយកក្រុមហ៊ុន អេច អេសស៊ីបើវើរីច បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ កញ្ញា សុខ ពិសី ក្នុងនាមជាទូតសុឆន្ទៈ របស់ផលិតផលតែបៃតង អូអ៊ិឈិ ប្រចាំនៅកម្ពុជា ។

លោកបានថ្លែងថា តែបៃតង អូអ៊ិឈិ មានដើមកំណើតពីប្រទេសជប៉ុន និងជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជាដោយសារតែវាមានរសជាតិឆ្ងាញ់ និង គុណភាពល្អផលិតឡើងដោយប្រើនូវបច្ចេកវិទ្យាខ្ពស់ ឆ្លងកាត់ការត្រួតពិនិត្យ គុណភាព យ៉ាងម៉ត់ចត់ មុននឹងចរាចរនៅលើទីផ្សារ ដើម្បីធានាបាននូវគុណភាពនិងរសជាតិ ផលិតផលដែលផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន អូអ៊ិឈិ មានលក់នៅគ្រប់ទីកន្លែងដែលផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការស្វែករកផលិតផលនេះមកពិសារ។

ឆ្លៀតក្នុងឱកាសនេះ តារាចម្រៀង សុខ ពិសី បានបង្ហោះសារថ្លែងអំណរគុណដល់អ្នកមហាជនទាំងអស់ ជាពិសេសយុវវ័យ ដែលបានបន្តគាំទ្ររូបនាងតាំងពីដើមរហូតមក ជាពិសេស គឺគាំទ្រដល់តែបៃតង អូអ៊ីឈិ។ កញ្ញា សុខ ពិសី បានសរសេរសារយ៉ាងដូច្នេះថា «ចម្លើយចេញមកហើយចាស៎!! នាងខ្ញុំ សុខ ពិសី នឹងក្លាយជាទូតសុឆន្ទៈតំណាងផលិតផលតែបៃតងអូអ៊ិឈិប្រចាំប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមចូលរួមអបអរសាទរដល់អ្នកឈ្នះទាំង១៥រូប ដែលបានផ្តល់ចម្លើយត្រឹមត្រូវ និងបានជ្រើសរើសដោយចៃដន្យ...»

ម្ចាស់បទ «បងកុំទៅបានទេ» រូបនេះបានបន្តថា «អ្នកឈ្នះម្នាក់នឹងទទួលបានតែបៃតងអូអ៊ិឈិសូដា១កេស ហើយសូមឆាតលេខទូរសព្ទរបស់អ្នកចូលក្នុងផេក OISHI Drink Station ដើម្បីឲ្យក្រុមការងាធ្វើការបើករង្វាន់ជូន ឲ្យបានមុនថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ នាងខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់ fan ទាំងអស់គ្នាដែលតែងតែគាំទ្រនាងខ្ញុំ និងតែបៃតងអូអ៊ិឈិ»

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងល្បីឈ្មោះ សុខ ពិសី ត្រូវបានក្រុមហ៊ុនធំនានា ជ្រើសរើសឲ្យតំណាងផលិតរបស់ខ្លួន ខណៈការធ្វើជាទូតសុឆន្ទៈតំណាងតែបៃតង «អូអ៊ីឈិ» នៅពេលនេះ ត្រូវបានកញ្ញា សុខ ពិសី ផ្ទាល់អះអាងថា កញ្ញា ពិតជាមានមោទនភាព និងសេចក្តីរីករាយ ដែលបានក្លាយជាទូតសុឆន្ទៈតំណាងផលិតផលតែបៃតង អូអ៊ិឈិ ពីព្រោះកញ្ញាក៏ជាអ្នកគាំទ្រម្នាក់របស់តែបៃតង អូអ៊ិឈិ ដែរ។ នាងជ្រើសរើសញ៉ាំតែបៃតង អូអ៊ិឈិ ដោសសារមានរសជាតិ ឆ្ងាញ់គុណភាពល្អនិងផ្តល់ប្រយោជន៍ សម្រាប់សុខភាព។ អ្វីដែល ពិសេសទៅទៀតនោះ គឺងាយស្រួលដាក់តាមខ្លួន និងអាចញ៉ាំបានគ្រប់ពេល និងគ្រប់កម្មវិធី៕