(សៀមរាប)៖ ក្រុមហ៊ុនកម្ពុជាតេលា ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ស្លាកសញ្ញាThe Habit Burger Grill ជាផ្លូវការនៅកម្ពុជា បានចែកជូន Burger ចំនួន៨០០ឈុត ជូនដល់អតិថិជនដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ គិតពីថ្ងៃទី១៩-២០ ខែកុម្ភះ ឆ្នាំ២០២២នេះ ដើម្បីឱ្យអតិថិជន បានសាកល្បងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ Burger មុននឹងចាប់ផ្តើមបើកដំណើរការសាខាទី៦ជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២នេះ នៅស្ថានីយ៍ប្រេងឥន្ធនះតេលា ស្វាយដង្គំ ខេត្តសៀមរាប។

ពិធីចែក Burger ដោយឥតគិតថ្លៃនេះធ្វើឡើងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា ស្វាយដង្គំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ចំនួន៤០០ឈុត និងថ្ងៃទី២០ ខែកុម្ភះ ចំនួន៤០០ឈុត ពេលព្រឹកម៉ោង ១១៖៣០នាទី ដល់ម៉ោង ១៣៖៣០នាទី និងពេលល្ងាចម៉ោង១៧៖០០នាទី ដល់ម៉ោង១៩៖ ៣០នាទី។

លោក Ong Yang Ming អ្នកគ្រប់គ្រងទូទៅលើ The Habit Burger Grill ប្រចាំតំបន់អាស៊ី បានឱ្យដឹងថា គោលបំណងនៃការចែក Burger ដោយឥតគិតថ្លៃនេះ គឺដើម្បីឱ្យអតិថិជនបានសាកល្បង រសជាតិឆ្ងាញ់ពិសាររបស់ The Habit Burger Grill ដែលមានប្រភពមកពីសហរដ្ឋអាមេរិក ជាមួយគ្នានោះក៏ដើម្បីជាការចូលរួម អបអរសារទរ ការបើកដំណើរការសាខាថ្មីមួយទៀតនៅក្នុងខេត្តសៀមរាប។

លោក Ong Yang Ming បានបន្តថា ការបើកដំណើរការសាខា នៅខេត្តសៀមរាបនេះ ដោយសារមើលឃើញថា ខេត្តសៀមរាបជាខេត្តទេសចរណ៍ ដែលមានប្រាសាទ ជាច្រើនដែលមានភាពល្បីល្បាញទូទាំងសកលលោក និងមានប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិមកទស្សនាជាច្រើន ក្នុងរយៈពេល១ថ្ងៃៗ ។

បើតាមលោក David Gneckow អ្នកគ្រប់គ្រងលើ Franchise The Habit Burger Grill នៅសហរដ្ឋអាមេរិក បានឱ្យដឹងដែរថា The Habit Burger Grill បានបង្កើតឡើង តាំងពីឆ្នាំ១៩៦៩ ដោយឈរលើពាក្យស្លោកផ្តោតសំខាន់លើគុណភាពជាចំបង ជាមួយការរក្សាអនាម័យស្អាត ក៏ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ដូចគ្នាផងដែរ។

លោក David Gneckow បានអះអាងទៀតថា ក្រៅពីការបើកនូវសាខាទី៦ ក្នុងខេត្តសៀមរាបនេះ The Habit Burger Grill នឹងពង្រីងឱ្យបានច្រើនសាខាបន្ថែមទៀត នៅតាមបណ្តាទីតាំងរបស់ស្ថានីយ៍ប្រេងឥន្ធនះតេលាក្នុងប្រទេសកម្ពុជា ដើម្បីប្រជាពលរដ្ឋបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ Burger អាមេរិកផងដែរ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីថ្ងៃសម្ពោធដំណើរការ The Habit Burger Grill សាខាទី៦ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនេះ រាល់អតិថិជនបានមកទទួលទាន Burger និងទទួលបានកាតបញ្ចុះតម្លៃពិសេស ដែលមានចាប់ពី ២ដុល្លារ ដល់ ១០ដុល្លារ ហើយអតិថិជន អាចយកទៅទិញទំនិញក្នុង Tela Mart រួមទាំងកាហ្វេ (Luna Coffee & Bakery) បានផងដែរ៕