(ម៉ូនិច)៖ ក្នុងជំនួបដែលក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានវាយបកយកឈ្នះគូប្រជែង Greuther Furth នៃលទ្ធផល ៤-១ ក្នុងលីគ Bundesliga សម្រាប់សប្តាហ៍ទី២៣ ក៏មានការស៊ុតបានគ្រាប់ ២គ្រាប់ផងដែរ ពីសំណាក់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ជួយក្រុមរកបាន ៥៥ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្ន។ នេះបើតាមប្រភពពី BCC នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

បច្ចុប្បន្ន Lewandowski កំពុងនាំមុខគេពីការស៊ុតបាន ២៨គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន លើសកីឡាករប្រចាំលីគធំៗ ៤ផ្សេងទៀតមាន Serie A កីឡាករក្លិប Immobile រកបាន ១៩គ្រាប់, លីគ La Liga កីឡាករក្លិប Real Madrid ខ្សែប្រយុទ្ធ Benzema ស៊ុតបាន ១៨គ្រាប់, លីគបារាំង Ligue 1 កីឡាករ Ben Yedder រកបាន ១៤គ្រាប់ ហើយខ្សែប្រយុទ្ធ Mohamed Salah រកបាន ១៧គ្រាប់របស់លីគអង់គ្លេស Premier League ដែលលីគទាំងអស់ឈានចូលជើងទី២ នៃរដូវកាលនេះដូចៗគ្នាដែរ។

ពេលនេះ ក្រុមការពារជើងឯក Bayern Munich កំពុងមាន ៥៥ពិន្ទុ ឈរកំពូលតារាងត្រូវប៉ះក្រុម Frankfurt នៅប្រកួតសប្តាហ៍ទី២៤ ខណៈខ្សែប្រយុទ្ធ Lewandowski កំពុងធ្វើបានល្អជាងគេ បើធៀបទៅនឹងរដូវកាលមុនរូបគេស៊ុតបាន ៤១គ្រាប់ ដ្បិតក៏អាចបំបែកកំណត់ត្រាបានផងដែរ ដោយត្រឹម ២៣ប្រកួតរដូវកាលនេះ ស៊ុតបាន ២៨គ្រាប់ទៅហើយនោះ៕