(កូរ៉េ)៖ ផលិតកម្ម Big Hit Music នៅថ្ងៃនេះបានបង្ហាញថា ក្រុមចម្រៀងបុរសល្បីឈ្មោះ BTS និង TXT បានទទួលពានរង្វាន់ម្នាក់១ ពីក្រុមហ៊ុន TikTok បន្ទាប់ពីគណនីរបស់ពួកគេ កើនចំនួនអ្នក Follower លើសពី១០លាននាក់។ បើនិយាយទៅ BTS ទទួលបានពានរង្វាន់មាសផ្នែក Creator ខណៈ TXT ទទួលបានពានរង្វាន់ប្រាក់ផ្នែក Creator។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមការបញ្ជាក់ពីផលិតកម្មខាងលើ បានឲ្យដឹងថា អ្នកដែលទទួលពានពានរង្វាន់មាស ផ្នែក Creator ពីក្រុមហ៊ុន TikTok គឺនៅពេលដែលចំនួនអ្នក Follower កើនដល់ជាង ១០លាននាក់ នៅលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ ខណៈអ្នកដែលទទួលបានពានរង្វាន់ប្រាក់ ផ្នែក Creator គឺបន្ទាប់ពីទទួលបានចំនួន Follower លើស១លាននាក់។ បច្ចុប្បន្ននេះ BTS គឺជាក្រុមចម្រៀងកូរ៉េ ដែលមានចំនួនអ្នក Follower ក្នុងបណ្តាញសង្គម TikTok ច្រើនបំផុត ជាមួយចំនួនជាង ៤៦.៥ លាន Follower និងតាមពីក្រោយដោយក្រុមបុរស TXT ជាមួយចំនួនជាង ១៥.៦ លាន Follower។ នេះបើតាមតួលេខគិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ។

គួរជម្រាបថា បច្ចុប្បន្ននេះ BTS កំពុងរៀបចំសម្រាប់ការប្រគំតន្ត្រី «BTS PERMISSION TO DANCE ONSTAGE – SEOUL» ដែលគ្រោងធ្វើឡើង នៅថ្ងៃទី ១០, ១២ និង ១៣ ខែមីនាខាងមុខ ខណៈដែល TXT កំពុងមមាញឹករៀបចំសម្រាប់កម្មវិធី «2022 TOMORROW X TOGETHER FANLIVE MOA X TOGETHER» របស់ពួកគេ នៅថ្ងៃទី៥-៦ខែមីនា៕