(ភ្នំពេញ)៖ ក្រុមហ៊ុន WB Sport Village ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន WorldBridge Group បានប្រារព្ធកម្មវិធី «ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងនោះ ក៏មានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារាហ្គេមលើកទី៣២ ឆ្នាំ២០២៣ (ហៅកាត់ Camsoc-ខេមសុក) ព្រមទាំងអ្នកឧកញ៉ាសៀ ប្ញទ្ធី ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃគម្រោង WorldBridge Sport Village ផ្ទាល់ហើយក៏ជាអ្នកវិនិយោគខាងវិស័យអចលទ្រព្យដ៏លេចធ្លោមួយរូបនៅកម្ពុជាផងដែរ។

កម្មវិធីនេះទៀតសោត រៀបចំឡើងដើម្បីអបអរ និងជូនពរដល់អត្តពលិកទាំងអស់ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាប្រជាជាតិ អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ ខាងមុខនេះ ទទួលបានសំណាងល្អ ពាំនាំនូវភាពជោគជ័យ មកដល់កម្ពុជា។

ក្នុងឱកាសដ៏ពិសេសនេះ «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» កំពុងមានកម្មវិធី ពិសេសដែលផ្តល់នូវកញ្ចប់បង់ប្រាក់ ដោយមិនគិតការប្រាក់រហូតដល់៦០ខែ ជាមួយម្ចាស់គម្រោងផ្ទាល់ ដែលផ្តោតលើការបង់រំលស់លំនៅ ដ្ឋានដូចជា៖ ខុនដូ វីឡាភ្លោះ ថោនហៅស៍ រ៉ូហៅស៍។

មិនតែប៉ុណ្ណោះភ្ញៀវកិត្តិយសទាំងអស់ ដែលអញ្ជើញចូលរួម ក៏នឹងទទួលបានការផ្តល់ជូនពិសេសដូចជា៖
* ទទួលបានការបញ្ចុះតម្លៃ២% បន្ថែមទៅលើលក្ខខណ្ឌបង់ប្រាក់ដែលមានស្រាប់
* ទទួលបានការបញ្ចុះតម្លៃ៣%សម្រាប់ការកក់១០ផ្ទះដំបូង
* ទទួលបានការបញ្ចុះតម្លៃបន្ថែម២%សម្រាប់ការកក់ចាប់ពីផ្ទះទី១១ឡើងទៅ

ពិសេសជាងនេះទៅទៀត គឺមានការថែមជូននូវឱកាសឈ្នះរង្វាន់រថយន្ត Toyota Raize សេរ៊ីឆ្នាំ២០២២ ជាមួយនឹងកាដូជាច្រើន សន្ធឹកសន្ធាប់ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់គឺ នឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

តំបន់នេះ គឺជាតំបន់ទីប្រជុំជន ដ៏មានសក្ដានុពលខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែប- ស្ពាន- ផ្លូវគមនាគមន៍ខ្វាត់ខ្វែង- ប្រព័ន្ធដឹកជញ្ជូនសាធារណៈ - មន្ទីរពេទ្យ - សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ -កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញទំនើបៗ និងទីកន្លែងផ្សេងៗទៀតជាច្រើន ដែលស្ថិតនៅជុំវិញតែម្ដង។
ដូចនេះកន្លែងដ៏ល្អឥតខ្ចោះបែបនោះ គឺពិតជាសក្តិសមបំផុតសម្រាប់ គ្រួសារសម័យថ្មី ដែលបានជ្រើសរើសទីតាំងនោះ ជាទីលំនៅដ្ឋាននាថ្ងៃអនាគត។

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ដែលជាទីក្រុងរណបដ៏មានសក្ដានុពលបំផុតមួយ។

ទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កក់ឥលូវនេះដើម្បីទទួលបានតំលៃពិសេស ៖ 085 611 147 / 087 611 147៕