(អូសាកា)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Sharp លោក Tai Jeng-Wu ដែលត្រូវបានជ្រើសតាំងដោយស្ថាបនិក Foxconn លោក Terry Gou ក្នុងឆ្នាំ២០១៦ បានប្រកាសនឹងចាកចេញពីតំណែងនៅចុងខែមីនាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្របានឱ្យដឹងថា តំណែង CEO នេះបន្តនឹងត្រូវប្រគល់ទៅឱ្យបុរសមានវ័យ ៤៤ឆ្នាំគឺលោក Robert Wu Po-Hsuan ដែលជាប្រធានផ្នែកគ្រប់គ្រង់ទំនិញសលករបស់ក្រុមហ៊ុន Sharp ខណៈដែលលោក Tai វ័យ ៧០ឆ្នាំនឹងបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាល។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sharp ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១២ ហើយចាប់តាំងពីឆ្នាំ២០១៦មក វាបានក្លាយទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Foxconn ក្រោយទិញយកក្នុងតម្លៃជិត៤ពាន់លានដុល្លារអាមេរិក និងបាន
គ្រប់គ្រងភាគហ៊ុនរហូតដល់ ៦៥.៩៣ភាគរយ៕