(អាមេរិក)៖ Telegram បច្ចុប្បន្នបានក្លាយជាកម្មវិធីមួយដ៏ពេញនិយម បន្ទាប់ពីបង្កើតឡើងដោយបងប្អូនជនជាតិរុស្ស៊ីពីរនាក់គឺ Nikolai និង Pavel Durov នៅឆ្នាំ២០១៣ ដោយលោក Pavel Durov គឺជានាយកប្រតិបត្តិ។ នៅដើមឆ្នាំ២០២១ កម្មវិធី Telegram ទទួលបានអ្នកប្រើប្រាស់ជាប្រចាំខែចំនួន ៥០០លាននាក់ និងបានក្លាយជាកម្មវិធីទូរស័ព្ទដៃមួយដែលមាន ការ ទិញយកច្រើនជាងគេបំផុត រហូតដល់ ១ពាន់លានដងគិតត្រឹមខែសីហា ឆ្នាំ២០២១។

កម្មវិធីមួយនេះបានធ្វើការកំណែទម្រង់ទៅលើលក្ខណ:សម្បត្តិរបស់ខ្លួនថ្មីៗរហូត ដើម្បីធ្វើយ៉ាងផ្ដល់នូវភាពងាយស្រួល ដល់អ្នក ប្រាស់ ប៉ុន្តែកម្មវិធីមួយនេះមិនបានបង្កើតមុខងារណាមួយសម្រាប់ស្វែងរកប្រាក់ចំណូលនោះទេ តើកម្មវិធីនេះដំណើរការបានដោយវិធីណា?

បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០១៣ លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបាន បង្កើតនូវ មូលនិធិផ្ទាល់ខ្លួនមួយ និងបានយកប្រាក់ដែលបានមកពីការលក់ភាគហ៊ុនរបស់លោកពីបណ្ដាញសង្គម VK មកទ្រទ្រង់មូលនិធិ នេះ និងបានដំណើរការកម្មវិធី Telegram ឱ្យចេញជារូបរាងឡើង។

នៅឆ្នាំ២០១៨ លោក Pavel Durov ក៏៏បានបង្កើតមូនិធិថ្មីមួយ និងបានប្រមូលប្រាក់បានប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក ពីអ្នកវិនិយោគទុនមួយចំនួន។ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្មវិធី Telegram បានចាប់ផ្ដើមដាក់លក់មូលបត្របំណុលរយ:ពេល ៥ឆ្នាំ ជាមួយនឹងទឹកប្រាក់ ១ពាន់លានដុល្លារ ហើយការដាក់លក់មូលបត្របំណុលនេះគឺធ្វើឡើងដើម្បីប្រមូលថវិកាសម្រាប់ ដោះស្រាយបំណុល។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ Telegram ក៏បានចាប់ផ្ដើមលក់មូលបត្របំណុលបន្ថែមទៀតដែលមាន តម្លៃប្រមាណ ១៥០លានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុនវិនិយោគ Abu Dhabi Mubadala និង Abu Dhabi Catalyst Partners។

មួយថ្ងៃក្រោយមក ក្រុមហ៊ុនវិនិយោគ Mubadala បាននិយាយថា មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី បានចូលរួមក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនដែលមិនត្រូវបានបង្ហាញតាមរយៈវេទិកាវិនិយោគរួមរុស្ស៊ី-អារ៉ាប់រួម ដើម្បីទិញមូលបត្របំណុលដែលអាចប្តូរបាន ប៉ុន្តែអ្នកនាំពាក្យ Telegram បាននិយាយថា វេទិកាវិនិយោគនោះ មិនស្ថិតនៅក្នុងបញ្ជីអ្នកវិនិយោគដែល Telegram បានលក់មូលបត្របំណុលឱ្យនោះទេ ហើយក៏មិនបើកចំហចំពោះប្រតិបត្តិការណាមួយជាមួយមូលនិធិនេះទេ។

យោងតាមកិច្ចសន្យា អ្នកកាន់ប័ណ្ណភាគហ៊ុននឹងត្រូវបានផ្តល់ជម្រើសមួយដើម្បីបំប្លែងមូលបត្របំណុលទៅជាភាគហ៊ុនដោយបញ្ចុះតម្លៃ ១០ភាគរយ ប្រសិនបើ Telegram ឈានជើងចូលផ្សារហ៊ុន ឬប្រកាសលក់ IPO ជាលក្ខណ:បើកចំហ។

នាយកប្រតិបត្តិ Telegram បាននិយាយថា ការផ្លាស់ប្តូរនេះមានគោលបំណងធ្វើឱ្យ Telegram បន្តរីកចម្រើនជាសកល ប៉ុន្តែបន្តប្រកាន់ខ្ជាប់នូវតម្លៃ និងភាពឯករាជ្យ។

Telegram បាននិយាយថានឹងមិនបម្រើការផ្សាយពាណិជ្ជកម្មនៅក្នុងការជជែកជាលក្ខណ:ឯកជនទេ ហើយកាលពីចុងឆ្នាំ ២០២០ លោក Pavel Durov បានប្រកាសថា Telegram កំពុងធ្វើការលើវេទិកាបង្កើតមុខងារផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដោយមិនពឹងផ្អែកលើកកម្មវិធីរបស់ក្រុមហ៊ុនដទៃ ហើយការផ្សាយពាណិជ្ជកម្ម បានចាប់ផ្តើមបង្ហាញនៅក្នុង Channel ដែលមានអ្នកតាមដានច្រើនជាង ១០០០ កាលពីខែតុលា ឆ្នាំ ២០២១។ លោក Pavel Durov បាននិយាយថា Telegram កំពុងពិចារណាលើការបង់ប្រាក់ ដើម្បីមិនឱ្យមានការការផ្សាយពាណិជ្ជកម្មនៅលើគណនីអ្នកប្រើប្រាស់ណាម្នាក់៕