(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងរំអិល ម៉ាក PETRONAS ដល់ក្រុមហ៊ុន ពេជ្រ អេនធើប្រាយ ឯ.ក។ នេះបើតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លិខិតរបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផល ប្រេងរំអិលម៉ាក់ PETRONAS របស់ក្រុមហ៊ុន ពេជ្រ អេនធើប្រាយ ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន PETROLIAM NASIONAL BERHAD (PETRONAS) ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ»

ខាងក្រោមនេះជាលិខិតរបស់ក្រសួងពាណិជ្ជកម្ម៖

អាជីវករដែលមានបំណងចង់ជាវ ផលិតផល ប្រេងរំអិលម៉ាក PETRONAS ទៅចែកចាយបន្តពីក្រុមហ៊ុន ពេជ្រ អេនធើប្រាយ ឯ.ក. សូមទាក់ទងតាមរយៈលេខទូរស័ព្ទលេខៈ ០៩៧ ៤៤៤៤ ១២៨ នៅរៀងរាល់ម៉ោងធ្វើការ៕