(ឡុងដ៏)៖ ខ្សែប្រយុទ្ធឆ្នើម Mason Mount បានស្ថិតក្នុងភាពមិនច្បាស់លាស់នៃការជាប់ជម្រើសដំបូងរបស់លោក Thomas Tuchel ដែលក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុម Lille របស់លីគបារាំង សម្រាប់វគ្គ ១៦ក្រុមជើងទី១ ពានរង្វាន់ UEFA Champions League ដែលត្រៀមធ្វើឡើងនៅកីឡដ្ឋាន Stamford Bridge នាម៉ោង ០៣៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ខ្សែបម្រើ Mason Mount បានចូលហ្វឹកហាត់វិញ បន្ទាប់ពីរងរបួសកជើងកាលពីជំនួបដណ្តើមបានពាន FIFA Club World Cup ហើយមិត្តរួមក្រុមដូចជាខ្សែការពារ Reece James និង Ben Chilwell នៅតែអវត្តមាន ខណៈដែលខ្សែប្រយុទ្ធ Callum Hudson Odoi គឺមិនទាន់ច្បាស់ចំពោះបញ្ហាសរសៃកែងជើង។

បញ្ជាក់ផងថា ក្រុមតោខៀវ Chelsea ជាក្រុមការពារតំណែងជើងឯកពាន UEFA Champions League រដូវកាលមុន នឹងត្រូវប្រជែងជាមួយក្រុម Lille ក្នុងវគ្គ ១៦ក្រុមនារដូវកាល២០២១-២២ សម្រាប់ជើងទី១ ហើយការប្រកួតសម្រេចលទ្ធផលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ខាងមុននេះ នៅទឹកដីកីឡដ្ឋាន Stade Pierre-Mauroy៕