(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន លើគម្រោងដីឡូត៍ដំណាក់កាលទី១របស់ខ្លួន ក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យធំមួយ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកសម្ពោធលក់គម្រោងដីឡូតិ៍ដំណាក់កាលទី២ បន្ថែមទៀត ជាមួយនឹងការសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២៨០០ម៉ែត្រ ដើម្បីភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅកាន់ទីតាំងគម្រោងរបស់ខ្លួនផងដែរ។

ពិធីបើកសម្ពោធគម្រោងទាំង២នេះ បានធ្វើឡើងក្រោមវត្តមានលោក ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន ព្រីមៀរ៍ ផាក និងលោកស្រី សួន ណាផា, លោក ជុំ វីរៈ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក និងលោកស្រី សួន ចន្ធូ, លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក និងលោកស្រី មាស ច័ន្ទដា និង រួមទាំងមានអតិថិជនចូលរួមជាច្រើនរូបទៀត។

លោក ឈួរ ឈុនហួរ បានបញ្ជាក់ថា នៅក្នុងគម្រោង ព្រីមៀរ៍ ផាក មានជាប្រភេទដីឡូត៍ ផ្ទះអាជីវកម្ម អគារខុនដូរ អាផាកមិន និងក្លឹបហាត់ប្រាណ ហើយសម្រាប់ការបើកលក់គម្រោងទី១ និងគម្រោងទី២ ដែលនឹងចាប់ផ្តើមបើកលក់នេះជាប្រភេទគម្រោងដីឡូត៍ ខ្នាតវីឡា ដែលមានទំហ៊ំដី ១០X៣០ម៉ែត្រ និង ២០X៣០ម៉ែត្រ ដែលមានតម្លៃ ចាប់ពីជាង១០ម៉ឺនដុល្លារ ដល់ជាង២០ម៉ឺនដុល្លារ។

លោក ឈួរ ឈុនហួរ បានអះអាងថា សម្រាប់ផ្ទៃដីទាំងមូលនៃគម្រោង ព្រីមៀរ៍ ផាក នេះមានរហូតដល់ជាង៧០ហិកតា និងជាតំបន់ដែលកំពុងតែមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ ដែលបង្កលក្ខណៈងាយស្រួល សម្រាប់ការរស់នៅដែលល្អបំផុត ប្រកបដោយផាសុខភាព។ អ្វីដែលកាន់តែពីសេសនោះ នៅក្នុងថ្ងៃបើកសម្ពោធនេះដែរ រាល់អតិថិជនដែលមកទិញគម្រោងដីឡូត៍ និងទទួលបានការបញ្ចុះតម្លៃ១៥% បូកបន្ថែមចំនួន៦ពាន់ដុល្លារ ក្នុង១ឡូត៍ ហើយនឹងបន្តបន្ថែមនូវ ក្នុងឱកាសបញ្ចុះតម្លៃនេះចំនួន១សប្តាហ៍ពេញផងដែរ។

លោក ឈួរ ឈុនហួរ បានបន្ថែថា តំបន់ដែលមានសក្តានុពលជុំវិញគម្រោងព្រីមៀរ ផាក «លីយ៉ុងផាត់៦A» ត្រូវបានប្រសិទ្ធនាមថា ជាតំបន់ក្បាលនាគ សម្រាប់ការ អភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងជាតំបន់លំនៅដ្ឋានអមដោយទន្លេ២ ល្អបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុខភាព។

លោក ឈួរ ឈុនហួរ បានបន្តថា ដើម្បីបំពេញបន្ថែមតម្រូវការនៃការរស់នៅរបស់អតិថិជន ក្រុមហ៊ុន ព្រីមៀរ៍ ផាក បានបើកលក់គម្រោងដីឡូតិ៍ខ្នាតវីឡាធំ និងដំបូងគេ ដែលមានដីឡូតិ៍ ខ្នាតធំ សម្រាប់ផ្ទះវីឡា និងភូមិគ្រឹះ ស្ថិតនៅចំងាយត្រឹមតែ១២គីឡូ ពីរង្វង់មូលជ្រោយចង្វារ និងមានហ៊ុព័ទ្ធដោយបុរីធំៗ រាប់សិបគម្រោងភ្ជាប់ទៅ ផ្លូវឧកញ៉ា លី យ៉ុងផាត់ (មហាវិថីឈ្នះៗ) ដោយផ្លូវរដ្ឋ ទំហំ២០ម៉ែត្រ ចំនួន២ខ្សែ ជិតពហុកីឡាដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាដិ នស៊ីធី ក្លឹបវាយកូនហ្គោលហ្គាដិនស៊ីធី ផ្សារទំនើប AEON ផ្សារទំនើប Macro ស្ថានីយ៍ទូរទស្សន៍ភីអិនអិន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិតពេទ្យ ផ្សារ សាលារៀន ទីក្រុងឆាយណាថោន និងគម្រោងអភិវឌ្ឍធំៗជាច្រើនទៀត ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្មផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ព្រីមៀរ៍ ផាក មានគម្រោងដីឡូត៌ ប្រភេទដីឡូតិ៍៖ មានទំហំ ១០x៣០, ២០x៣០, ៣០x៣០, ៣០x៦០, ៤០x៦០, ៥០x៦០, ៦០x៦០ និងផ្សេងៗតាមការចរចារជាក់ស្តែង។ ក្នុងគម្រោងនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ធ្វើពីបេតុងរឹងមាំ និងអ៊ុតកៅស៊ូ និងមានផ្លូវមេ ២០ម៉ែត្រ អមដោយសួនផ្កា និងដើមឈើលំអរកណ្តាលផ្លូវ រួមជាមួយចំណីផ្លូវរហូតដល់ប្រវែង២.៥ម៉ែត្រ នៅសងខាងផ្លូវ។ ផ្លូវ៩ម៉ែត្រ និង ៨ម៉ែត កម្រាស់ អមដោយដើមឈើ និងចំណីផ្លូវ ១.៥ម៉ែត្រ។ សងខាងផ្លូវមានប្រព័ន្ធលូ ធ្វើពីបេតុងអាមេ រឹងមាំ ធុននឹងទំងន់ បង្កប់នៅក្រោមផ្លូវបេតុង រួមជាមួយប្រព័ន្ធស្តុកទឹកស្អុយដ៏ធំ និងប្រព័ន្ធចម្រុះ ទឹកស្អុយ ដ៏ទំនើប មុននឹងបង្ហូរចេញទៅទន្លេ។

នៅក្នុងគម្រោងនឹងមានរៀបចំប្រព័ន្ធទឹក និងភ្លើង ភ្ជាប់ជាមួយរដ្ឋដល់មុខដីស្រាប់ ហើយអត្រាថ្លៃប្រើប្រាស់តាមស្តង់ដារដ្ឋ។ លើសពីនេះទៀត ប្រព័ន្ធភ្លើងនឹងត្រូវបង្កប់ក្នុងដី ដើម្បីកាត់បន្ថយ ភាពគ្មានសណ្តាប់ធ្នាប់។ មានរបងផ្តល់ជូនបីជ្រុង ធ្វើពីឥដ្ឋ កំពស់២.២ម៉ែត្រ និងមានដាំលំអដើមឈើមួយចំនួនជុំវិញដី ដើម្បីបង្កើនសោភ័ណ្ឌភាព និងបន្សុទ្ធខ្យល់ផងដែរ៕