(ភ្នំពេញ)៖ ហាងដូមីណូភីហ្សា ជាភីហ្សាល្បីលេខ១ មកពីសហរដ្ឋអាមេរិក បានបើកដំណើរការសាខាថ្មីមួយទៀត នៅក្នុងបុរីប៉េងហួតបឹងស្នោ (ខណ្ឌច្បារអំពៅ) តាមបណ្តោយផ្លូវ CLASTER ផ្ទះលេខ ១៩០-១៩២។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ នេះ ហាងដូមីណូភីហ្សាមានសាខាចំនួន ៩ នៅកម្ពុជា និងមានច្រើនជាង ១៨ ០០០ សាខានៅជុំវិញពិភពលោក។

ក្នុងឱកាសដ៏ពិសេសនេះផងដែរ ហាងដូមីណូភីហ្សា ក៏មានការផ្តល់ជូនពិសេសបំផុតដល់អតិថិជន ដោយមានការបញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយលើភីហ្សាគ្រប់រសជាតិ រយៈពេល២សប្តាហ៍ពេញ។

លោក គួច សុខលី អគ្គនាយកក្រុមហ៊ុន YINKOK FOOD CORP ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំ ដែលបាននាំចូលនិងបើកដំណើរការ ហាងដូមីណូភីហ្សានៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «ការបើកដំណើរការសាខាទី៩ នៅក្នុងបុរីប៉េងហួតបឹងស្នោនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៀតក្នុងតំបន់ជុំវិញខណ្ឌច្បារអំពៅ និងពង្រីកខ្លួនឱ្យកាន់តែជិត និងកាន់តែងាយស្រួលដល់អតិថិជន ដែលនិយមចូលចិត្តទទួលទានភីហ្សា និងអាហារសម្រន់ផ្សេងៗរបស់ហាងដូមីណូភីហ្សា»

លោក គួច សុខលី បានបន្ថែមទៀតថា «បន្ទាប់ពីឆ្លងកាត់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា អស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ យើងមានការគិតគូរខ្លាំងក្នុងការរៀបចំសាខាថ្មីរបស់ដូមីណូភីហ្សានៅបុរីប៉េងហួតបឹងស្នោនេះ ឱ្យឆ្លើយតបទៅនឹងបរិបទកូវីដ១៩។ បច្ចុប្បន្ននេះ អតិថិជនភាគច្រើនមានទំនោរនិយមចូលចិត្តប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារដល់គេហដ្ឋានឬកន្លែងធ្វើការ ដើម្បីកាត់បន្ថយហារនិភ័យក្នុងការឆ្លងកូវីដ១៩ ផង និងចំណេញពេលវេលាមិនស្ទះចរាចរណ៍ក្នុងការធ្វើដំណើរផង។ ដូច្នេះហើយទើបដូមីណូភីហ្សាសាខាបុរីប៉េងហួតបឹងស្នោ ផ្តោតសំខាន់លើការផ្តល់សេវាកម្មដឹកជញ្ជូនអាហារដល់ទីតាំងដោយឆាប់រហ័សនិងឥតគិតថ្លៃក្រោម ៣០ នាទីជូនដល់អតិថិជន។ អតិថិជនទាំងអស់អាចកុម្មង់អាហារតាមរយៈលេខទូរស័ព្ទ 1800 2020 (ហៅទូរស័ព្ទដោយឥតគិតថ្លៃ) និងគេហទំព័ររបស់ Domino's Pizza (www.dominos.com.kh) ក៏ដូចជា App Domino’s Pizza Asia Pacific»

ទន្ទឹមនឹងគ្នានេះ អតិថិជនក៏នៅតែអាចអញ្ជើញមកទទួលទានអាហារដោយផ្ទាល់នៅហាងផងដែរ ដោយហាងដូមីណូភីហ្សាផ្តោតលើការអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល រួមមានការជូតសម្អាតសម្ភារៈនិងតុកៅអីក្នុងហាងដោយអាល់កុល ការចម្អិនអាហារដោយប្រើកម្តៅ 450°F ប្រកបដោយអនាម័យខ្ពស់ ហើយបុគ្គលិកគ្រប់ផ្នែកសុទ្ធតែពាក់ម៉ាសការពារនិងបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នា។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមតាមដាន Facebook Page Domino’s Pizza ឬទូរស័ព្ទទៅកាន់លេខ 1800 2020។ ផែនទី Google Map https://goo.gl/maps/7CmZpaAX7UhkF6xq5