(ប៉ារីស)៖ កីឡាការិនី Anastasia Pavlyuchenkova ដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ប្រកួតវាយតេន្នីស French Open បានរបួសជង្គង់ ដែលនឹងតម្រូវឲ្យនាង អវត្តមានពីការប្រកួត រហូតដល់១០សប្តាហ៍, នេះបើតាមការលើកឡើងរបស់នាង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

កីឡាការិនីសញ្ជាតរុស្ស៊ី វ័យ៣០ឆ្នាំរូបនេះ បានឈានដល់លំដាប់ថ្នាក់ខ្ពស់ ក្នុងអាជីពរបស់នាង ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១១ កាលពីខែវិច្ឆិកា បន្ទាប់ពីជោគជ័យ ក្នុងការប្រកួតនារដូវកាល២០២១ ដែលនាងបានឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមបានពានរង្វាន់ Grand Slam នៅទីក្រុងប៉ារីស, ឈ្នះមេដាយមាសអូឡាំពិក និងបានដឹកនាំរុស្ស៊ី ទៅកាន់ពានរង្វាន់ Billie Jean King Cup។

"គួរឲ្យសោកស្តាយ, ខ្ញុំត្រូវអវត្តមាន១០ខែ ដោយសាររបួសជង្គង់របស់ខ្ញុំ។ ខ្ញុំនឹងខិតខំព្យាយាមគ្រប់បែបយ៉ាង ដើម្បីត្រឡប់ទៅប្រកួតវិញ ឲ្យបានឆាប់ នៅពេលជាសះស្បើយ", នេះបើតាម Pavlyuchenkova បង្ហោះលើ Twitter។

បញ្ហារបួសជង្គង់របស់នាង បានបង្ខំឲ្យនាងខកខានការប្រកួត ក្នុងព្រឹត្តិការណ៍ នៅទីក្រុង St. Petersburg, Dubai និងទីក្រុង Doha។

សូមជម្រាបថា ការប្រកួតក្នុងព្រឹត្តិការណ៍ French Open ជាការដណ្តើមពានរង្វាន់ Grand Slam ជាលើកទី២ក្នុងឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភាខាងមុខ៕