(ភ្នំពេញ)៖ នៅពេលដែលោកអ្នកអស់លុយទូរសព្ទ ឬក៏ចង់បញ្ចូលលុយទូរសព្ទ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅទិញកាតទូរសព្ទ ឬក៏ទិញ បានហើយត្រូវកោសកាតនាំពិបាក កោសចុះកោសឡើងរហែកដាច់លេខកូដនាំឱ្យពិបាកនោះទេ អេស៊ីលីដាម៉ូបាល App មានមុខងារមួយដែលអាចឱ្យ អតិថិជនបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃដោយស្វ័យប្រវត្តិ ងាយស្រួល លឿនត្រឹមតែមួយនាទីជាការស្រេច។

ដើម្បីប្រើប្រាស់មុខងារនេះបាន ដំបូងត្រូវចូលទៅអេស៊ីលីម៉ូបាល App នៅលើទូរសព្ទដៃរបស់លោកអ្នក ហើយចុចលើមីនុយ «បញ្ចូលប្រាក់» ប្រព័ន្ទនឹងទាមទារ លេខសម្ងាត់ ឬស្កេនមុន បន្ទាប់មកជ្រើសរើស «គណនីដែលត្រូវកាត់ទឹកប្រាក់ចេញ» រួច «បញ្ចូលលេខទូរសព្ទដែលត្រូវបញ្ចូលទឹកប្រាក់» ហើយជ្រើសរើសចំនួន ទឹកប្រាក់ដែលត្រូវបញ្ចូល រួចចុចប៊ូតុង «យល់ព្រម» បន្ទាប់មកសូមធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញ ហើយចុចប៊ូតុង «យល់ព្រម» នោះការបញ្ចូលទឹកប្រាក់ទូរសព្ទ របស់លោកអ្នកបានជោគជ័យ។

មានអេស៊ីលីដាម៉ូបាល ប្រើប្រាស់ងាយស្រួលមិនចាំបាច់ទៅដល់ធនាគារ គឺប្រៀបបីដូចជាមានធនាគារនៅក្នុងដៃនៅក្នុងផ្ទះអ៊ីចឹង លោកអ្នកអាចប្រើប្រាស់នូវសេវាកម្ម ជាច្រើនដូចជា បញ្ចូលទឹកប្រាក់ទូរសព្ទដៃ, ផ្ទេរប្រាក់-ទទួលប្រាក់, ទួទាត់ប្រាក់តាម QR Code, ដកប្រាក់ដោយមិនប្រើកាត (Cardless), ដក់ប្រាក់រហ័ស (QUICK CASH), បង់វិក្កយបត្រ ទឹក ភ្លើង, បង់ពន្ធ, ចែកគ្នាទូទាត់វិក្កយបត្រ (Share Bill), ស្នើសុំប្រាក់កម្ចី, បង់ថ្លៃសាលារៀន, ចូលបច្ច័យបុណ្យទានដោយស្កេនជាមួយ QR Code, និងការបង់ការចំណាយសព្វបែបយ៉ាងតាមរយៈអេស៊ីលីដាម៉ូបាល។

ជាពិសេសអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ ២០០,០០០ដុល្លារឯណោះក្នុង១ថ្ងៃ ដែលទាំងអស់នេះគឺមានសារៈសំខាន់ ក្នុងការចូលរួមបញ្ចៀសនូវការឆ្លងជំងឺនា សម័យកាលនៃរោគរាតត្បាតកូវីដ-១៩។ ទាញយក និងចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល ឥឡូវនេះ ៕