(ម៉ិកស៊ិក)៖ ម្ចាស់ពានរង្វាន់ U.S. Open កីឡាការិនីតេន្នីស Emma Raducanu បានបង្ខំចិត្តចូលនិវត្តន៍ ជាមួយនឹងបញ្ហារបួសត្រគាក ជាការសម្រេចចិត្ត នៅក្នុងការប្រកួតបើកឆាក ប៉ះនឹងកីឡាការិនីអូស្ត្រាលី Daria Saville នាថ្ងៃអង្គារនេះ ក្នុងព្រឹត្តិការណ៍ WTA 250 នៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

កីឡាការិនីវ័យ១៩ឆ្នាំ មកពីចក្រភពអង់គ្លេសរូបនេះ បានបន្តចាប់ផ្តើមប្រកួតជាលើកដំបូងរបស់នាង ចាប់តាំងពីចាកចេញទាំងឈឺចាប់ដោយសាររបួស កាលពីខែមុន នៅក្នុងការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ Australian Open, នៅពេលដែលកីឡាការិនីរូបនេះ បានចាញ់ក្រោមថ្វីដៃកីឡាការិនី Danka Kovinic។

Raducanu បានវិលត្រឡប់ចូលការប្រកួតវិញ ហើយបន្ទាប់ពីប្រកួតបានចំនួន២លើក ក៏បានសម្រេចចិត្តចូលនិវត្តន៍ ដោយកីឡាការិនី Saville បាននាំមុខ ក្រោយពីប្រកួត៣ម៉ោងនិង៣៦នាទី, ជាការប្រកួត WTA ដែលចំណាយពេលយូរជាងគេបំផុត ប្រចាំរដូវកាល៕