(ឡុងដ៍)៖ លោកស្រី Sally Horrox អតីតទីប្រឹក្សាសមាគមបាល់ទាត់ និង UEFA នោះ ត្រូវបានតែងតាំងជាប្រធានកីឡាបាល់ឱបផ្នែកនារី នៅឯស្ថាប័ន World Rugby, នេះបើតាមការប្រកាសពីស្ថាប័ន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកស្រី Horrox, ដែលបានចូលរួមជាដៃគូគ្រប់គ្រង នៅស្ថាប័នកីឡា ដែលមានមូលដ្ឋានទីក្រុងឡុងដ៍នេះ, ក៏ធ្លាប់មានបទពិសោធន៍ ជាប្រធាននៅឯសមាគម England Netball ផងដែរ។

Horrox ដែលនឹងចូលបំពេញតួនាទី នៅដើមខែឧសភាខាងមុខនោះ មុនពេលការចាប់ផ្តើមព្រឹត្តិការណ៍ 2021 Women's World Cup ដែលបានពន្យារពេល ដោយសារតែការរីករាលដាល ពីជំងឺកូវីដ១៩ ហើយនឹងធ្វើឡើងនៅប្រទេសណូវែលសេឡង់ នៅខែតុលា និងវិច្ឆិកា ឆ្នាំនេះ៕