(ព្រីស្ទីណា)៖ អតីតកីឡាករខ្សែបម្រើសញ្ជាតបារាំង លោក Alain Giresse ត្រូវបានតែងតាំងនៅថ្ងៃពុធនេះ ជាគ្រូបង្គោលថ្មី របស់ក្រុមបាល់ទាត់ជម្រើសជាតិ លើកិច្ចសន្យារហូតដល់ចប់ឆ្នាំ២០២៣, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក Giresse វ័យ៦៩ឆ្នាំ បានជំនួសតំណែងបុរសសញ្ជាតស្វីស Bernard Challandes ដែលត្រូវបានបញ្ចប់តំណែង កាលពីចុងឆ្នាំ២០២១ បន្ទាប់ពីលទ្ធផលដឹកនាំមិនល្អ នៅក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេ។

លោក Giresse ដែលធ្លាប់ជាប់លេងឲ្យក្រុមជម្រើសជាតិបារាំង ចំនួន៤៧លើកនោះ បានពង្រីកបទពិសោធន៍ ក្នុងការគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន គ្រាដែលកន្លងទៅ ធ្លាប់បានធ្វើជាអ្នកចាត់ការក្រុមទុយណេស៊ី, ម៉ាលី, សេណេហ្គាល់, ហ្គាបុង និងហ្សកហ្ស៊ី។

គួរជម្រាបថា កូសូវ៉ូ បានក្លាយជាសមាជិកស្ថាប័នបាល់ទាត់ UEFA និង FIFA ក្នុងឆ្នាំ២០១៦, ៨ឆ្នាំ បន្ទាប់ពីខ្លួន បានប្រកាសឯករាជ្យ ពីប្រទេសស៊ែប៊ី៕