(ភ្នំពេញ)៖ ក្រុមហ៊ុនថៃសាមសុង ប្រចាំកម្ពុជា បានសហការជាមួយក្រុមហ៊ុន ខេអិម សេនធ័រត្រេឌីង ឯ.ក ( KM Center Trading Co.,Ltd ) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលបច្ចេកវិទ្យារបស់សាមសុងនៅកម្ពុជា បានរៀបចំនូវពិធីជប់លៀង និងសម្ពោធផលិតផលថ្មីៗរបស់ខ្លួនជូនដល់ដៃគូចែកចាយបន្ត និងបានដាក់បង្ហាញផលិតផលថ្មីៗជាច្រើនទៀតផងដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានសម្ពោធនូវម៉ាស៊ីនត្រជាក់ Commercial Cassette ថ្មីដែលមានកម្លាំងដល់ទៅ 34 សេះសាកសមសម្រាប់បណ្ដា ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ហាងអាហារបែបបជ្ឈឹមប្រទេស និងសាលធំៗ ឬ អគារខុនដូធំៗ ស្របពេលសំណង់អគារពាណិជ្ជកម្មធំៗនៅកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ។
តាមការបញ្ជាក់របស់លោក Ly Kovith ប្រធានផ្នែកគ្រឿងអេឡិចត្រូនិចសាមសុងប្រចាំកម្ពុជា បានឲ្យដឹងថា ការដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនទាំងអស់នាឱកាសនោះ គឺសុទ្ធសឹងតែជាសេរីថ្មីៗ ទំនើប ទាន់សម័យ ហើយជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុន Samsung ។
ជាមួយគ្នានោះ លោក Yong LeangHeng តំណាងក្រុមហ៊ុនសាមសុងក៏បានថ្លែងអំពីប្រវត្តិ និងព័ត៌មានលម្អិតអំពីផលិតផល ជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ ក្រុមហ៊ុន Samsung។
មួយវិញទៀត គឺក្រុមហ៊ុនចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា ឲ្យបានកាន់តែជិតស្និតមួយកម្រិតថែមទៀតរវាងក្រុមហ៊ុន ជាមួយនឹងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល Samsung នាពេលកន្លងរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយបញ្ចប់ការបណ្តុះបណ្តាលក៏មានការជួបជុំពិសារអាហារពេលថ្ងៃ រួមគ្នា និង ការចាប់រង្វាន់ផងដែរ។
សព្វថ្ងៃនេះ ក្រុមហ៊ុន ខេអិម សេនធ័រត្រេឌីង ឯ.ក ( KM Center Trading Co.,Ltd ) មានក្រុមហ៊ុនជាដៃគូសហការ និងក្រុមហ៊ុនចែកចាយបន្តជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធផ្ដាច់មុខចែកចាយម៉ាស៊ីនត្រជាក់ Samsung Cassette គ្រប់ប្រភេទទាំងអស់ នៅកម្ពុជា។ ដោយសារតែផលិតផលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ និងបច្ចេកវិទ្យាឈានមុខគេទូទាំងពិភពលោក។
ជាពិសេស ក្រុមហ៊ុនតែងតែមានការបណ្តុះបណ្តាល និងការជួបជុំគ្នាសួរ សុខទុក្ខជាមួយនឹងដៃគូសហការរបស់ខ្លួនដើម្បីបង្កើនការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន ខេអិម សេនធ័រត្រេឌីង ឯ.ក ( KM Center Trading Co.,Ltd ) រាជធានីភ្នំពេញ
Tel:+855(89) 696699
Email: [email protected] / [email protected] / [email protected]
Facebook: https://www.facebook.com/KMCenterKH/