(សៀមរាប)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធកម្មវិធីរាត្រីសមោសរដ៏ធំប្រចាំឆ្នាំដែលមានឈ្មោះថា «រាត្រីនៃវឌ្ឍនភាព» នៅប្រាសាទធម្មនន្ទ លើទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ក្រោមការតុបតែងបែបសម័យកាលទស្សវត្សទី៥០ ដើម្បីអបអរសារទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម និងប្រធានផ្នែកលក់ឆ្នើមជាច្រើនរូប សម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលនៅក្នុងឆ្នាំ ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។

លើសពីនេះទៀត ក៏មានកម្មវិធីប្រគល់ពានរង្វាន់ និងការទទួលស្គាល់ដល់សមាសភាព ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ដែលបានជាប់ជាសមាជិកភាពលំដាប់ពិភពលោក Million Dollar Round Table (MDRT) ដែលក្នុងនោះរួមមាន សមាជិកភាពលំដាប់ពិភពលោក COT (Court Of the Table) ចំនួន ១រូប សមាជិកភាពលំដាប់ពិភពលោក MDRT (Million Dollar Round Table) ចំនួន ២៤រូប និងទីប្រឹក្សាធានារ៉ាប់រងឆ្នើមជាច្រើនរូបទៀត ដែលបានសម្រេចជោគជ័យនូវផែនការប្រចាំឆ្នាំ ២០២១។

លោក ពន្លឺ តុលា នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានសម្តែងការកោតសរសើរថា «ខ្ញុំបាទពិតជាមានមោទនភាព ចំពោះសមិទ្ធផលដ៏គួរឲ្យស្ងប់ស្ងែង ដែលទីប្រឹក្សាធានារ៉ាប់រងយើងសម្រេចបាននៅក្នុងឆ្នាំ ២០២១។ ភាពជោគជ័យទាំងនេះ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង របស់ទីប្រឹក្សាធានារ៉ាប់រងយើង ក្នុងការជួយដល់អនាគតក្រុមគ្រួសារកម្ពុជា តាមរយៈការផ្តល់ជូននូវការប្រឹក្សាធានារ៉ាប់រងជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាពួកគាត់នឹងទទួលបាន នូវអនាគតហិរញ្ញវត្ថុមួយដ៏រឹងមាំ ស្របទៅតាមចង្ខុវិស័យរបស់ក្រុមហ៊ុនយើង»

ដើម្បីក្លាយជាទីប្រឹក្សាធានារ៉ាប់ រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់ https://www.manulife.com.kh/km/careers-with-us/insurance-advisor.html