(ភ្នំពេញ)៖ សម្រស់ គឺជារឿងសំខាន់ នរណាៗក៏ចង់បានសម្រស់ផូរផង់ ស្រស់ស្អាតដែរ មិនថាវ័យប៉ុនណានោះទេ។ គ្រឿងសំអាង គឺជាផ្នែកមួយនៃការថែរក្សាសម្រស់ដូចគ្នាដែរ។ កម្មវិធី «ពិព័រណ៍សម្រស់» គឺជាកម្មវិធីដែលមានដាក់តាំងលក់ នូវផលិតសម្រស់ជាច្រើនមុខ។

កម្មវិធីពិព័រណ៍សម្រស់នេះ គឺរៀបចំឡើងដោយ 360 Events សហការជាមួយនឹងផ្សារទំនើបអ៊ីអនម៉លទាំង២ទីតាំង ដែលនឹងមានការតាំងលក់ នូវផលិតផលសម្រស់ជាច្រើនមុខ ដែលមានជាង ៦០ម៉ាក មានដូចជា LD, MD, MKH, Master Care, Absolute Newyork, Momo cosmetic, Aishitoto, Bodia spa, TNG cosmetic, Kerrine, YZ Gen, CCE, EEW9, Elna beauty, Klavuu by DJ Nana, SO cute brand, Skin care by Tynin, Tenamyd Cosmetic, Mildimix brand, Queen rose cosmetic, …ជាមួយនិងការបញ្ចុះតម្លៃរហូតដល់ទៅ ៧០ភាគរយឯណោះ ដើម្បីអបអរសាទរដល់ទិវាសិទ្ធនារីអន្តរជាតិ ៨ មីនាខាងមុខនេះ។

កម្មវិធីនេះនាំមកជូនដោយ foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃសមរម្យ រហ័សទាន់ចិត្ត និងឈានមុខគេនៅកម្ពុជា។

ក្រុមការងារពិព័រណ៍សម្រស់នេះ រំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់ ដែលជាឱកាសសម្រាប់ម៉ាកប្រេន ដែលចូលរួមក្នុងពិព័រណ៍ អាចផ្សព្វផ្សាយពីប្រេនរបស់ខ្លួន និងអាចទទួលបាននូវអតិថិជនទាំងថ្មីថែមទៀតផង។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦, ៧, ៨ មីនា ឆ្នាំ ២០២២ នៅផ្សារទំនើបអ៊ីអនទាំងពីរទីតាំង ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៩យប់។

កម្មវិធីពិព័រណ៍សម្រស់នេះនឹងមានការចូលរួមដោយតារាល្បីៗដូចជា សារាយ សក្កណា កែវ ពេជ្រពិសី លី ម៉ារីណា ទឹម រដ្ឋា អ៊ុន សុធា ដាញ់ ម៉ូនីកា ប៊ើរី លីឡាយ និងតារាល្បីៗផ្សេងទៀត។ លើសពីនេះទៅទៀត អ្នកចូលរួមនឹងមានឱកាសលេងហ្គេមយករង្វាន់នៅតាមស្តង់ មើលការសម្តែងពិសេស ការដើរបង្ហាញម៉ូតពីក្រុម Super Model និងការបកស្រាយបទចម្រៀង ពីតារាកិត្តិយសក្នុងកម្មវិធីផងដែរ ។ មួយវិញទៀត អ្នកទាំងអស់គ្នាអាចចូលរួមកម្មវិធីនេះ ដោយសេរី និងអាចទទួលរង្វាន់ពីកម្មវិធីរហូតដល់ទៅ ៣០០រង្វាន់។

សម្រាប់ពត៌មានលំអិតផ្សេងទាក់ទងនឹងការចូលរួម ក៏ដូចជាការដាក់តាំងបង្ហាញផលិតផល ក្នុងកម្មវិធីសូមទំនាក់ទំនង Facebook Page ផ្លូវការរបស់ Beauty Fair និង 360 Events ឬតាមរយៈលេខទូរស័ព្ទខាងក្រោម៖ 096 6178050, 098 5151149, 096 733 5458៕