(DETROIT)៖ នាយកប្រតិបត្តិ (CEO) លោក Jim Farley បានលើកឡើងនៅថ្ងៃពុធថាក្រុមហ៊ុន Ford Motor នឹងមិនមានគម្រោងក្នុងការផ្តាច់ចេញអាជីវកម្មរថយន្តអគ្គីសនី ឬអាជីវកម្មរថយន្តដែលប្រើប្រងឥន្ធនៈរបស់ខ្លួននោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

Farley បានបង្ហាញនៅឯសន្និសីទបច្ចេកវិទ្យារថយន្តសកលនិម្មិត Wolfe Research ថា «យើងមិនមានផែនការដើម្បីផ្តាច់ចេញអាជីវកម្មអគ្គិសនីរបស់យើង ឬអាជីវកម្មប្រើប្រេងឥន្ធនៈ (ICE) របស់យើងទេ) ប៉ុន្តែក្រុមហ៊ុន Ford កំពុងតែបង្កើតឡើងវិញដោយខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ និងបង្កើនការលក់រថយន្តអគ្គីសនីខ្នាតធំ និង លក់Software ផ្សេងៗរបស់រថយន្ត។ខណៈដែល «ក្រុមហ៊ុន Ford ក៏ត្រូវការទទួលបានប្រាក់ចំណេញដូចក្រុមហ៊ុន Tesla ដោយប្រើម៉ូទ័រអេឡិចត្រិចទូទៅ គ្រឿងបន្លាស់អេឡិចត្រូនិច និងផ្នែកផ្សេងទៀតនៅគ្រប់ទំហំទាំងអស់នៃយានយន្ត»ដែរ។

ដោយឡែកមានវិនិយោគិនមួយចំនួនបានព្យាយាមជម្រុញឱ្យក្រុមហ៊ុន Ford និង General Motors ឱ្យផ្តាច់ចេញប្រតិបត្តិការរថយន្តអគ្គីសនីរបស់ពួកគេដែលជាមធ្យោបាយមួយដែលពួកគេអាចទាញបានប្រយោជន៍ពីតម្លៃពេញលេញនៃអាជីវកម្មរថយន្តអគ្គីសនីបច្ចុប្បន្ននេះ។

គួរជម្រាបដែរថា ក្រុមហ៊ុន Ford ធ្លាប់បានបដិសេធនូវរបាយការណ៍ដែលខ្លួនកំពុងពិចារណាលើការផ្តាច់ចេញរថយន្តអគ្គីសនី ឬ រថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ខណៈដែលក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះបានលើកឡើងកាលពីខែមុនថា ខ្លួននឹងមានសមត្ថភាពប្រចាំឆ្នាំក្នុងការផលិតរថយន្តអគ្គីសនីបានរហូតដល់ទៅ ៦០០,០០០គ្រឿងនៅទូទាំងពិភពលោកក្នុងរយៈពេល ២៤ខែប៉ុណ្ណោះ៕