(នីយ៉ុង)៖ ប្រធានសហព័ន្ធសមាគមបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានស្នើឲ្យមានកិច្ចប្រជុំវិសាមញ្ញជាបន្ទាន់មួយ នៃគណៈកម្មាធិការប្រតិបត្តិនៅថ្ងៃសុក្រស្អែកនេះ។ នេះបើតាមការបញ្ជាក់ពីស្ថាប័ន UEFA បានលើកឡើងនៅថ្ងៃនេះ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League ក្នុងរដូវកាលនេះ គ្រោងនឹងធ្វើឡើងនៅទីក្រុង St Petersburg របស់រុស្ស៊ី នាខែឧសភាខាងមុខ ហើយសភាអឺរ៉ុបបានស្នើសុំ UEFA ឲ្យមានការផ្លាស់ប្តូរទីលានប្រកួត និងបានស្នើឲ្យបញ្ឈប់ការពិចារណាយកទីក្រុងណាមួយរបស់រុស្ស៊ី សម្រាប់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់អន្តរជាតិនេះដែរ៕