(ប៊ែកឡាំង)៖ ក្លិបបាល់ទាត់អាជីព Schalke 04 របស់អាល្លឺម៉ង់ បានបង្ហោះសារនៅលើ Twitter នាថ្ងៃព្រស្បតិ៍នេះថា ខ្លួនបានដកនិមិត្តសញ្ញា (Logo) របស់ក្រុមហ៊ុនរុស្ស៊ី Gazprom ជាម្ចាស់ឧបត្ថម្ភចេញពីអាវយឺតកីឡាកររបស់ខ្លួន ដោយសារតែការវិវឌ្ឍន៍ថ្មីៗនេះ បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទាំងអស់ លើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

សូមជម្រាបថា Gazprom គឺជាក្រុមហ៊ុនសាជីវកម្មពហុថាមពលជាតិ ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី មានទីស្នាក់ការនៅទីក្រុង Saint Petersburg៕