(ក្រុងកៀវ)៖ លោក Andriy Shvechenko អតីតកីឡាករនិម្មិតរូបអ៊ុយក្រែនបានអះអាងថា «សង្រ្គាម ពុំមែនជាចម្លើយនោះទេ» ក្រោយពេលមើលឃើញមនុស្សជាតិទូទៅបានកំពុងធ្វើការប្រឆាំងរុស្ស៉ី ក្រោយពេលបើកការវាយប្រហារមកលើប្រទេសរបស់ខ្លួននោះ។

កងទ័ពរុស្ស៉ី បានបើកការវាយប្រកាសនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រួមទាំងថ្ងៃនេះផងដែរ។

ដូចគ្នានោះដែរ លោក Shevchenko ដែលកំពុងកាន់កំណត់ត្រាស៊ុតច្រើនគ្រាប់ និងធ្លាប់ដឹកនាំជម្រើសជាតិអ៊ុយក្រែនផងនោះ ចង់ឲ្យមនុស្សជាតិទូទៅចូលរួមជាមួយគាត់ក្នុងការនិយាយប្រឆាំងទៅនឹងរុស្ស៉ី ដើម្បីទាមទារសន្តិភាពត្រឡប់មកវិញ។

នៅលើបណ្តាញសង្គមរបស់លោក Shevchenko បានសរសេរបង្ហោះថា «ក្នុងប៉ុន្មានម៉ោងមកនេះ សង្រ្គាមរបស់រុស្ស៉ីមកលើអ៊ុយក្រែនកាន់តែរីកធំឡើង នៅពេលមនុស្ស និងគ្រួសាររបស់ខ្ញុំកំពុងស្ថិតក្រោមការវាយប្រហារនោះដែរ។ អ៊ុយក្រែន និងប្រជាជនគេទាំងមូលពិតជាចង់បានសន្តិភាពណាស់ សូមគាំទ្រប្រទេសពួកយើងផង រួមទាំងរដ្ឋាភិបាលរុស្ស៉ីដែរ ចំពោះការល្មើសច្បាប់អន្តរជាតិដែលរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសគេ»

«ពួកយើងចង់បានសន្តិភាព។ សង្រ្គាមពុំមែនជាការឆ្លើយតបនោះទេ!»