(ភ្នំពេញ)៖ នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានសម្តែងការអរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានបង្កើតយុទ្ធនាការ សប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ជារៀងរាល់ខែជូនដល់មន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការទៅតាមគោលដៅត្រួតពិនិត្យទូទាំងប្រទេស។
លោក ស៊េង ស៊ីនឿន នគរបាលចរាចរណ៍ដែលប្រចាំការនៅស្រុកមុខកំពូល ខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា លោកពិតជាសប្បាយចិត្ត ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានទឹកចិត្ត និងតែងតែគិតគូឧបត្ថម្ភដល់កម្លាំងនគរបាលចរាចរណ៍ដែលធ្វើការក្រោមកម្ដៅថ្ងៃ។
លោក ស៊េង ស៊ីនឿន ក៏បានសម្តែងការកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ព្រោះថាមានតែខ្មែរ ប៊ែវើរីជីស ប៉ុណ្ណោះ ដែលតែងផ្តល់ការបរិច្ចាគជាប្រចាំបែបនេះ។
ជាមួយគ្នានេះដែរ លោក បូរ៉ា នគរបាលចរាចរណ៍ដែលប្រចាំការក្នុងតំបន់ប៉ុស្ដិ៍បាខែង និងស្តុប លី យ៉ុងផាត់ នៃរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា លោកពិតជាអរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន ដែលតែងផ្តល់ជូនទឹកបរិសុទ្ធ កម្ពុជាដល់ប៉ូលីសជារៀងរាល់ខែ ស្ទើតែគ្រប់គោលដៅ។
ជាការពិតណាស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» តែងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ១០កេស ជូនដល់គោលដៅសរុបចំនួន២០០ ជារៀងរាល់ខែ ដើម្បីចូលរួមលើកទឹកចិត្ត ដល់នគរបាលចរាចរណ៍ដែលខិតខំបម្រើពលរដ្ឋជារៀងរាល់ថ្ងៃ។ ក្រៅពីនេះយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏តែងបរិច្ចាគទឹកបរិសុទ្ធកម្ពុជាជូនទៅមន្ទីរពេទ្យ និងស្ថាប័ននានាជាបន្តបន្ទាប់ផងដែរ៕