(ភ្នំពេញ)៖ ឱសថស្ថាន ឱសថផ្លឹស (AOSOTPLUS) កំពុងឈានជើងចូលក្នុងទីផ្សារកម្ពុជា ហើយនឹងបើកដំណើរការនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះផងដែរ ដើម្បីផ្គត់ផ្គង់ឱសថនិង ផលិតផលសុខភាពដែលជាតម្រូវការរបស់អតិថិជនគ្រប់ៗរូបដែលស្រលាញ់សុខភាព។
ឱសថស្ថាន ឱសថផ្លឹស មានឱសថការីដែលមានចំណេះដឹង បទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ នៅរងចាំផ្តល់ការប្រឹក្សាយោបល់ ក៏ដូចជាភាពងាយស្រួលដល់អតិថិជន ដែលកំពុងស្វែងរកឱសថ និងផលិតផលសុខភាពនិងសម្រស់ ដែលមានគុណភាពខ្ពស់ និងប្រភពច្បាស់លាស់ នាំចូលមកពីបរទេស ដូចជាអឺរ៉ុប អូស្រ្តាលីនិងសហរដ្ឋអាមេរិច ជាដើម។
គ្រប់ផលិតផលរបស់ ឱសថស្ថាន ឱសថផ្លឹស (AOSOTPLUS) ដែលមានដូចជា ឱសថតាមវេជ្ជបញ្ជារ ឱសថមិនត្រូវការវេជ្ជបញ្ជារ សំភារៈបរិក្ខារពេទ្យ វីតាមីន និងអាហារបំប៉នសុខភាព ផលិតផលសុខភាពនិងសម្រស់ ក៏ដូចជាផលិតផលកុមារនិងទារក សុទ្ធសឹងតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងមានលេខបញ្ជីការត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីធានាអោយបាននូវផលិតផលដែលមានគុណភាពល្អឥតខ្ចោះជូនដល់អតិថិជនរបស់ ឱសថស្ថាន ឱសថផ្លឹស។
បន្ថែមពីលើនេះ ជាមួយនឹងការបើកដំណើរការរយៈពេល ១៥ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១០យប់ ឱសថស្ថាន ឱសថផ្លឹស នឹងរងចាំផ្តល់ជូននូវការប្រឹក្សាយោបល់ និងពិនិត្យសុខភាពរហ័សដោយឥតគិតថ្លៃ ជូនដល់អតិថិជនដែលមានតម្រូវការផងដែរ។
ឱសថស្ថាន ឱសថផ្លឹស សង្ឃឹមថានឹងអាចបំរើសេចក្តីត្រូវការ និងទទួលបាននូវទំនុកចិត្តពីអតិថិជនគ្រប់ៗរូបយ៉ាងឆាប់រហ័ស ចាប់តាំងពីថ្ងៃបើកដំណើរការនេះតទៅ៕
សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម៖
https://www.facebook.com/aosotplus.kh/?ref=pages_you_manage