(នីយ៉ុង)៖ ញញួរធំ West Ham United នឹងត្រូវតតាំងជាមួយ Sevilla ដែលជាអតីតជើងឯក UEFA Europa League ៦សម័យកាលនៃវគ្គ ១៦ក្រុមជាបន្តទៀត។

នេះជាលើកដំបូងហើយសម្រាប់ West Ham ដែលឡើងដល់វគ្គចាញ់-ធ្លាក់ ក្រោមការបង្វឹករបស់លោក David Moyes ដែលត្រូវប៉ះគូប្រជែងមកពីអេស្ប៉ាញ Sevilla ដែលតែងតែជោគជ័យក្នុងពាននេះច្រើនជាងគេ។

សម្រាប់ការប្រកួតក្នុងជើងទី១ នៃវគ្គ ១៦ក្រុម UEL នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ មុនពេលជើងទី២ ធ្វើនៅថ្ងៃទី១៧ ខែឆ្នាំដដែល នៅពេល West Ham ធ្វើដំណើរទៅទឹកដីអេស្ប៉ាញមុនពេលជើងទី២ ធ្វើនៅអង់គ្លេសក្នុងជំនួបកាត់សេចក្តី។

លទ្ធផលចាប់ឆ្នោតនៃគូផ្សេងទៀតរួមមាន៖
Rangers v Red Star Belgrade
Braga v Monaco
Porto v Lyon
Atalanta v Bayer Leverkusen
Sevilla v West Ham United
Barcelona v Galatasaray
RB Leipzig v Startak Moscow
Real Betis v Eintracht Frankfurt។

គូប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅពាន Europa League Conference
Marseille v FC Basel
Leicester v Rennes
PAOK v Gent
Vitesse v Roma
PSG Eindhoven v FC Copenhagen
Slavia Prague v LASK
FK Bodo/Glimt v AZ Amkmaar
Partizan Belgrade v Feyenoord៕