(ភ្នំពេញ)៖ ក្រុមហ៊ុនម្សៅទឹកដោះគោ គ្មានជាតិសណ្តែក Pronuben Baby Premium នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី «ស៊ីក្លូសប្បុរសធម៌» ជូនដល់លោកពូ និងលោកតាដែលមានមុខរបរទទួលទានធាក់ស៊ីក្លូ ជាង ១០០នាក់ នៅក្នុងសមាគមន៍អភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដែលមានទីតាំងនៅជាប់របងវិទ្យាល័យវត្តកោះ។

កម្មវិធីមនុស្សធម៌នេះ ការមានការចូលរួមផ្ទាល់ដោយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទឹកដោះគោ គ្មានជាតិសណ្តែក Pronuben Baby Premium។

កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយចែករំលែក និងសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃខ្លះៗរបស់លោកពូ និងលោកតាស៊ីក្លូ ដែលគាត់មានភាពខ្វះខាតដោយសារវៃជរាផង និងដោយការរកកំរៃមិនសូវបានពីការរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតនៅមេរោគកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនម្សៅទឹកដោះគោ គ្មានជាតិសណ្តែក Pronuben Baby Premium បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់លោកពូ និងលោកតា នៅក្នុងសមាគមន៍អភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដែលមានចំនួនជាង១០០នាក់ ដើម្បីជួយសម្រួលជីវភាពជូនដល់ពួកគាត់ខ្លះៗ។

ក្រុមហ៊ុនម្សៅទឹកដោះគោ ប្រូនូប៊ិន ប៊េប៊ី ព្រីមៀម គឺជាម្សៅទឹកដោះដែលផលិតឡើងក្នុងប្រទេសអេស្ប៉ាញដែលមានអាយុកាលជាង 60ឆ្នាំមកហើយបើគិតមកទល់ពេលបច្ចុប្បន្ន។ លើសពីនេះដោយសារតែក្រុមហ៊ុនមើលឃើញពីគុណភាពរបស់ផលិតផល ជាមួយតម្រូវការរបស់អតិថិជនដែលជួបបញ្ហាកូនអាឡែកហ្ស៊ីសណ្តែកច្រើន ក្នុងប្រទេសទើបក្រុមហ៊ុនសម្រេចនាំចូលផលិតផល ប្រូនូប៊ិន ប៊េប៊ី ព្រីមៀម ដែលគ្មានជាតិសណ្តែក១០០% ដែលកំពុងមានលក់លើទីផ្សារពិភពលោកជាង២០ប្រទេស មកបំពេញតម្រូវជូនអតិថិជនក្នុងស្រុក។

ជាមួយគ្នានេះ ផលិតផលប្រូនូប៊ិន ត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យា NON-GMO គ្រប់សារជាតិផ្សំរបស់ប្រូនូប៊ិន សុទ្ធតែជាសរីរាង្គធម្មជាតិដែលមិនផ្លាស់ប្តូរហ្សែន មានន័យថា គ្រប់ដំណាក់កាលផលិត រាប់ទាំងពីការដាំស្មៅសម្រាប់គោស៊ី គឺរស់បែបធម្មតាមិនបន្ថែមសារជាតិអោយស្មៅឆាប់ធំ រហូតចំរាញ់ចេញក្លាយជាម្សៅទឹកដោះគោ។

មិនត្រឹមតែប៉ុណ្ណោះ ម្សៅទឹកដោះគោប្រូនូប៊ិន ប៊េប៊ី ព្រីមៀម ក៏មានអត្ថប្រយោជន៍សំខាន់ៗជាច្រើន៖

*DHA (From Vegetables): មានប្រភពពីបន្លែដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធខួរក្បាលកណ្ដាល និងបង្កើនភាពស៊ាំ ប្រឆាំងជំងឺផ្សេងៗ។
*AA/ARA: មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍភ្នាសខួរក្បាលដំបូង និងកោសិកាភ្នែករបស់ទារក និងកុមារ។
*GOS & FOS: ជួយអោយ ពោះវៀន និងប្រព័ន្ធរំលាយអាហារ របស់ទារក មានសុខភាពល្អ។
*NUCLEOTIDES: ជួយអោយប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធការពាររាងកាយរឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ ថែមទាំងជួយដល់ប្រព័ន្ធរំលាយអាហារអោយកាន់តែប្រសើរឡើង។
*លើសពីនេះទៅទៀត ប្រូនូប៊ិន ត្រូវបានផលិតឡើងពី វីតាមីន រ៉ែ និងសារធាតុចិញ្ចឹមជាច្រើន រហូតទៅដល់ ៤៧មុខ។

ហើយម្សៅទឹកដោះគៅ ប្រូនូប៊ិន មិនត្រឹមតែទទួលស្គាល់គុណភាពពី រដ្ឋាភិបាល អេស្ប៉ាញនោះទេ នៅមានស្ថាប័នអន្តរជាតិជាច្រើន ដែលទទួលស្គាល់ទៅលើគុណភាព សុវត្ថិភាព និងស្តង់ដារគុណភាព រួមមានៈ FSSC 22000, IFS Standards, BRC, GMP, ISO 9001 និង HACCP ផងដែរ៕

អតិថិជនទាំងអស់អាចធ្វើការរកទិញបានតាមហាងលក់ផលិតផលកុមារ និងទារកទូទាំងប្រទេស ឬអាចទំនាក់ទំនាក់មកកាន់ Facebook Page: Pronuben Cambodia ជាមួយលេខទូរស័ព្ទ៖ 097 75 72 380 | 077 666 506 | 010 222 684 ឬតាមរយៈ Telegram: https://t.me/Pronuben_Cambodia