(ម៉ូស្គូ)៖ ការប្រណាំងរថយន្តនៃព្រឹត្តិការណ៍ Russian Grand Prix ត្រូវបានសម្រេចប្រកាសលុបចោល ដោយសារតែមានបញ្ហាឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដែលនេះត្រូវបានឲ្យដឹងពីស្ថាប័ន Formula 1។

F1 បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «បញ្ហានេះត្រូវបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំនៃភាគីពាក់ព័ន្ធដែលថា វាមិនអាចទៅរួចទេសម្រាប់ព្រឹត្តិការណ៍កម្រិត Grand Prix អំឡុងកាលៈទេសៈនេះ» ដ្បិតព្រឹត្តិការណ៍ខាងលើ ក៏កំពុងមើលពីស្ថានការណ៍ប្រទេសអ៊ុយក្រែន ដែលកំពុងជួបដ៏សោកសៅ ដោយសង្ឃឹមថាមានការដោះស្រាយឆាប់រហ័ស និងសន្តិវិធី។

គួរបញ្ជាក់ផងថា បច្ចុប្បន្នកម្មវិធីប្រកួតរថយន្ត Formula 1 Grand Prix 2022 នៅសល់ប្រមាណ ២២កម្មវិធីប្រកួត ខណៈការប្រកួតនៅរុស្ស៊ី គ្រោងធ្វើនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នាទីក្រុង Sochi៕