(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital PLC (IDC) បានដឹកនាំកិច្ចប្រជុំលើកទី២ នៅសណ្ឋាគារ Hyatt Regency ដើម្បីប្រកាសទទួលស្គាល់សមាជិក ចំនួន១០១រូប ដែលជាម្ចាស់ក្រុមហ៊ុនជាង២០០ ក្នុងប្រទេសកម្ពុជា ក្លាយជាសមាជិកផ្លូវការរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បន្ទាប់ពីបានចុះបញ្ជីផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ស្របនឹងការចុះកិច្ចព្រមព្រៀងវិនិយោគរួម ក្នុងក្រុមហ៊ុន ID Capital Plc ផងដែរ។
សមាជិកទាំង១០១រូប នៃសមាគម IDI និងម្ចាស់ភាគហ៊ុន នៃ ID Capital Plc ស្ម័គ្រចិត្តបណ្តាក់ទុនរួមគ្នាសហកាវិនិយោគប្រកបដោយឆន្ទៈខ្ពស់ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលពង្រឹង និងពង្រីក សេដ្ឋកិច្ចចូលរួមអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ទោះបីក្នុងកាលៈទេសៈ នៃការរីករាលដាលដោយជំងឺកូវីដ-១៩ ក៏ដោយ។
លោក ហោ សេរីវឌ្ឍន៍ ក៏ដូចជាសមាជិក IDI និង IDC មានជំនឿជឿជាក់ថា ទោះក្នុងអំឡុងពេលកម្ពុជារងគ្រោះដោយសារជំងឺកូវីដ-១៩ក្តី កម្ពុជានៅតែមានសក្តានុពល និងឱកាសជាច្រើន ដែលនេះជាហេតុនាំឲ្យសមាជិកទាំងអស់រួមគ្នាជាធ្លុងមួយ ប្រកបដោយភាពជឿជាក់ ដូចពាក្យខ្មែរបុរាណ្យពោលថា៖ ចង្កឹះមួយដើមអាចកាច់បាក់ ចង្កឹះមួយបាច់កាច់មិនបាក់។
សូមជម្រាបថា នាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ សមាជិក IDI & IDC បានរួមគ្នាធ្វើការវិនិយោគលើកទី១ ក្នុងទំហំវិនិយោគជាង១២លានដុល្លារ នៅអាគារ Flatiron ដែលជាប្រភេទអាគារការិយាល័យកម្រិត A ស្ថិតកណ្តាលរាជធានីភ្នំពេញ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Meridien International Holding ដែលជាគម្រោងទី៣ នៅកម្ពុជា។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ គឺអចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let's Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub