(រីយ៉ូ)៖ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Fabian Bustos បានទទួលតំណែងដឹកនាំក្លិបបាល់ទាត់ប្រេស៊ីល Santos បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងក្លិប Barcelona SC របស់អេក្វាឌ័រ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
បុរសវ័យ ៥២ឆ្នាំរូបនេះបានជំនួសតំណែងលោក Fabio Carille ដែលត្រូវបានដកចេញពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីការចាប់ផ្តើមមិនល្អរបស់ក្រុម រហូតដល់រដូវកាលឆ្នាំ២០២២។
លោក Bustos ដែលបានដឹកនាំក្រុម Barcelona SC ដណ្តើមបានពានរង្វាន់ ២ចុងក្រោយនៃលីគកំពូលរបស់អេក្វាឌ័រនោះ បានព្រមព្រៀងដឹកនាំក្លិប Santos រហូតដល់ចប់ឆ្នាំ២០២៣។
លោកត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការដឹកនាំក្រុម Santos ទៅប៉ះក្រុមម្ចាស់ផ្ទះ Ferroviaria ក្នុងលីគ Paulistão នាថ្ងៃទី០៥ ខែមីនាខាងមុខ៕