(ឌូបលីន)៖ និយតករឯកជនភាពទិន្នន័យរបស់ប្រទេសអៀឡង់បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា EU-U.S. ការផ្ទេរទិន្នន័យតាមរយៈ Meta ដែលជាកម្មសិទ្ធិរបស់ Facebook និង Instagram អាចនឹងត្រូវបានបញ្ឈប់ភ្លាមៗនៅខែឧសភា ប៉ុន្តែការផ្លាស់ប្តូរនឹងមិនប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំផ្សេងទៀតភ្លាមៗនោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការកំពូលរបស់អ៊ឺរ៉ុបបានសម្រេចនៅឆ្នាំ២០២០ ថាកតិកាសញ្ញាផ្ទេរទិន្នន័យ EU-US គឺមិនត្រឹមត្រូវទេដោយសារតែមានការព្រួយបារម្ភថា ការឃ្លាំមើលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រហែលជាមិនគោរពសិទ្ធិឯកជនភាពរបស់ពលរដ្ឋសហភាពអ៊ឺរ៉ុប។

កត្តានេះហើយទើបបានជំរុញឱ្យគណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ (DPC) ដែលជានិយតករនាំមុខគេរបស់ Meta នៅអឺរ៉ុប ចេញដីកាបណ្តោះអាសន្ន ដែលយន្តការនេះ Facebookនិង Instagram ប្រើដើម្បីផ្ទេរទិន្នន័យពីអ្នកប្រើប្រាស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ដោយឡែកដីកានេះ «មិនអាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងបានទេ»

លោកស្រី Helen Dixon បានថ្លែងប្រាប់ទៅរ៉យទ័រថា ការសម្រេចចិត្តត្រូវបានធ្វើឡើងជាមួយនឹងនិយតករសហភាពអ៊ឺរ៉ុបក្នុងខែមេសា ហើយប្រសិនបើគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដាក់ការជំទាស់នោះ «ពេលវេលាដំបូងរបស់ពួកយើងអាចធ្វើការសម្រេចចិត្តកាត់ក្តីចុងក្រោយអាចនឹងចុងខែឧសភាខាងមុខនេះ»។ ដោយលោកស្រីបានបន្ថែមទៀតថា «ប្រសិនបើ សេណារីយ៉ូដែលមានលំហូរទិន្នន័យត្រូវបានចាត់ទុកថាខុសច្បាប់ និងទាមទារឱ្យមានការបញ្ឈប់ ជាក់ស្តែងផលប៉ះពាល់នឹងមានទំហំធំ»

ខណៈដែល Meta បានព្រមានថាការបញ្ឈប់ទំនងជានឹងធ្វើឱ្យវាមិនអាចផ្តល់សេវាសំខាន់ៗដូចជា Facebook និង Instagram នៅអ៊ឺរ៉ុបដោយគ្មានក្របខ័ណ្ឌផ្ទេរទិន្នន័យឆ្លងមហាសមុទ្រអាត្លង់ទិកថ្មីនោះទេ៕