(ភ្នំពេញ)៖ នាឡិកា GARMIN ម៉ូដែលថ្មី fēnix 7 និង EPIX ដែលជាប្រេននាឡិកាដ៏ល្បីនៅលើពិភពលោក និងផលិតឡើងតាមបច្ចេកវិទ្យាខ្ពស់ ត្រូវបាននាំចូលមកកម្ពុជាជាផ្លូវការហើយ នៅដើមឆ្នាំ២០២២នេះ ដែលនាំចូលដោយក្រុមហ៊ុនឌីវេឡូខាស អ៊ីននវេសម៉ិន (Develocus Investment Co., Ltd.) ដើម្បីបំពេញតម្រូវការអ្នកចូលចិត្តលេងកីឡា និងដើរផ្សងព្រេង។

ក្នុងឱកាសសម្ពោធបើកលក់ផលិតផលនាឡិកា GARMIN ម៉ូដែលថ្មី fēnix 7 និង EPIX នាថ្ងៃ២៦ ខែកុម្ភៈ នៅសណ្ឋាគារ Sokha រាជធានីភ្នំពេញ លោក មួន ដានិត្យ នាយកគ្រប់គ្រងទូទាំងប្រទេស នៃក្រុមហ៊ុន ឌីវេឡូខាស អ៊ីននវេសម៉ិន បានថ្លែងថា ដោយសារតែប្រជាជនកម្ពុជាចាប់ផ្តើតគិតគូរពីសុខភាព ចាប់ផ្តើមលេងកីឡា ដូចជា រត់ ជិះកង់ ហាត់ប្រាណ ព្រមទាំងមានការកើនឡើងនៃអ្នកចូលចិត្ត ផ្សងព្រេង ដើរព្រៃ បោះតង់ ទើបធ្វើឲ្យ GARMIN ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនអ្នកប្រើប្រាស់។

លោកបានគូសបញ្ជាក់ថា នាឡិកាម៉ាក GARMIN ម៉ូដែលថ្មី fēnix 7 និង EPIX មានគុណប្រយោជន៍ច្រើនដូចជា មុខងារតាមដានសុខភាព មុខងារកីឡាជាច្រើន និងមានមុខងារពិសេសផ្សេងទៀតសម្រាប់អ្នកចូលចិត្តផ្សងព្រេងដើរព្រៃ ព្រមទាំងមានរូបរាងល្អប្រណីតប្រកបដោយភាពស៊ីវីឡៃផងដែរ។

លោបន្ថែមថា «GARMIN ជា Brand ល្បីស្ថិតក្នុងលំដាប់ពិភពលោក ដូច្នេះការផលិតត្រូវធ្វើតាមបទពិសោធន៍ដ៏ជាក់លាក់ រួមនឺងបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ ម្លោះហើយលើកនេះ GARMIN បានផលិតចេញនាឡិការម៉ូដែលថ្មី fēnix 7 និង EPIX ដោយនាំមកនូវទំនុកចិត្តដ៏មុតមាំជូន ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មិនឲ្យខកចិត្តឡើយ»

លោក Yeur Rorseth ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន ឌីវេឡូខាស អ៊ីននវេសម៉ិន បានប្រាប់ពីគុណសម្បត្តិរបស់ fēnix 7 និង EPIX យ៉ាងដូច្នេះថា fēnix 7 និង EPIX ជាប្រភេទនាឡិកា Touch Screen និងប្រើប៊ូតុង និងមានមុខងារពិសេសៗជាច្រើន ល្អសម្រាប់អ្នកចូលចិត្តលេងកីឡាផ្សេងៗ ដូចរត់ម៉ារ៉ាតុន កីឡាជិះកង់ឡើងភ្នំ ឬរត់ឡើងភ្នំ កីឡាវាយប៉េងប៉ុង វាយសី ឬដើរចូលព្រៃ ជាដើម ដើម្បីជួយគណនាពីចំងាយ ទីតាំងផែនទី ចង្វាក់បេះដូង កំរិតថាមពលក្នុងខ្លួន និងព័ត៌មានសំខាន់ៗជាច្រើនទៀតដែលយើងត្រូវការ។

ចំណែកមុខងារសុខភាពវិញ នាឡិកានេះ នឹងជួយតាមដានពីចង្វាក់បេះដូង តាមដានកម្រិតអុកស៊ីសែននៅក្នុងឈាម ការវាស់កម្រិតថាមពលក្នុងរាងកាយ ចង្វាក់ដង្ហើម កម្រិតស្រ្តេស និងមុខងារពិនិត្យសុខភាព Health Snapshot ដែលអាចផ្តល់ជារបាយការណ៍សំរាប់វេជ្ជបណ្ឌិត ដើម្បីវិនិច្ឆ័យស្ថានភាពសុខភាពរបស់យើង។

ដោយឡែកថ្មវិញ ម៉ូឌែលថ្មីនេះ មានថ្មកាន់បានយូរជាងមុន ដោយ fēnix 7S អាចកាន់ថ្មបានរហូតដល់១១ថ្ងៃ fēnix 7 អាចកាន់ថ្មបានរហូតដល់១៨ថ្ងៃ fēnix 7X អាចកាន់ថ្មបានរហូតដល់២៨ថ្ងៃ និង EPIX ប្រើប្រាស់បាន១៦ថ្ងៃ៕