(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី ចេញសេចក្តីប្រកាសព័ត៌មានក្រោយការរៀបចំ «វេទិកាបើកចំហរ ដើម្បីចែករំលែកមេរៀន និងជំរុញការច្នៃប្រឌិត៖ I-Story (រឿងរ៉ាវខ្ញុំ)។

Angkor Social Innovation Park (ASIP) បានកាលពីថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២២ ASIP បានរៀបចំកម្មវិធី I-Story (រឿងរ៉ាវខ្ញុំ) ដោយជោគជ័យ និងមានការសហការពីសាកលវិទ្យាល័យអង្គរ (AU) សម្រាប់ទីតាំងរៀបចំកម្មវិធីការឧបត្ថម្ភពី GIZ និង FWD Life Insurance Cambodia ការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC)។

នៅក្នុងកម្មវិធីនេះផងដែរ មានការចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗដូចជា៖ លោកបណ្ឌិត ញិល រដ្ឋា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរ លោក Stefan Hanselmann ប្រធានកម្មវិធី GIZ-MSME និងលោក ឈត ឆរ៉ាវុធ នាយកគ្រប់គ្រង នៃឧទ្យាននវានុវត្តន៍សង្គមអង្គរ។

កម្មវិធី I-Story (រឿងរ៉ាវខ្ញុំ) ជាវេទិកាបើកចំហរ ដើម្បីចែករំលែកមេរៀន និងជំរុញការកែច្នៃ ដោយមានការចូលរួមធ្វើបទបង្ហាញពីសហគ្រិន និងអ្នកជំនួញចំនួន១១រូបមាន៖ លោក ឆាយ សុភាព សហស្ថាបនិកនៃសហគ្រាសសង្គមក្រោមតង់ លោក សុទ្ធ វណ្ណៈ នាយក និងសហស្ថាបនិកសាលាអន្តរជាតិអូស្រ្តាលី-ប៉ាស៊ីហ្វិក អ្នកស្រី រ៉ា យ៉ា ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទូទៅក្លឹបហែលទឹក សឺវ៉ាយវ៉ល លោក ព្រឿន ថាត នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ អូ.ភី.អាយ រៀលធី ឯ.ក លោក អ៊ួន សាលី នាយកគ្រប់គ្រង បាយ័នអូតូ អ្នកស្រី ដួង សុភាព សហស្ថាបនិក វិភូខនសាល់ធេន និងនាយកប្រតិបត្តិការនៃសហគ្រាស ប៊ីភីទឹកពិសារខ្មែរ លោក ម៉ៅ រ៉ាវុធ នាយកប្រតិបត្តិមន្ទីរពេទ្យនាគទេព លោក Paul Wallimann សហស្ថាបនិក ភោជនីយដ្ឋានហាវែន អ្នកស្រី ហេង ចរិយា ស្ថាបនិក ចរិយាស្តរ លោក ជ័យ សម្បត្តិ នាយកប្រតិបត្តិ CAS-BIZ Technology Co., Ltd. និងលោក ព្លឿន ប៊ុណ្ណារួន ប្រតិបត្តិករនៃសិប្បកម្មផ្តៅអង្គរ។

ASIP គឺជាអង្គការសហគមន៍មួយ នៅក្រោមបណ្តាញរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ អង្គការសហគមន៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍ និងចែករំលែកចំណេះដឹងស្តីពីការច្នៃប្រឌិតសង្គម និងផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាព និងច្នៃប្រឌិតដល់សហគ្រាសក្នុងស្រុករបស់ប្រទេសកម្ពុជា តាមរយៈការកសាងសមត្ថភាពច្នៃប្រឌិត និងការជម្រុញសហគ្រាស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកញ្ញា ជុំ ច័ន្ទបញ្ញា អ្នកសម្របសម្រួលកម្មវិធី និងតាមរយៈអ៉ីម៉េល [email protected] និងលេខទូរស័ព្ទ៖ ០៩៦ ៧២៣ ៤៤៥៦៕