(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor Corp នឹងផ្អាកការផលិតនៅរោងចក្រក្នុងប្រទេសជប៉ុនទាំងអស់ បន្ទាប់ពីមានការរំខានដល់ប្រព័ន្ធផ្គត់ផ្គង់ ដែលការរំខាននេះត្រូវបានគេរាយការណ៍មកថា បណ្ដាលមកពីរងការវាយប្រហារតាមប្រព័ន្ធអនឡាញ។
សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកនេះដោយសារតែការរំខានប្រព័ន្ធរបស់អ្នកផ្គត់ផ្គង់ ប៉ុន្តែកាសែត Nikkei បានរាយការណ៍មុននេះថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ទំនងជា Kojima Press Industry Co. ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Toyoda ហើយប្រតិបត្តិការរបស់ក្រុមហ៊ុននេះត្រូវបានលុបចោលដោយសារតែការវាយប្រហារតាមអ៊ីនធឺណិត៕