(ប៉ាម៉ា)៖ បើទោះបីជាប្រឡូកក្នុងអាជីពបាល់ទាត់អស់រយៈពេល ២៧ឆ្នាំហើយក្តី កីឡាករអ្នកចាំទី Gianluigi Buffon មិនមានគម្រោងក្នុងការចូលនិវត្តន៍ នៅឡើយនោះទេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីលេងឲ្យក្លិបអ៉ីតាលី Parma ដែលនឹងអនុញ្ញាតឲ្យកីឡាកររូបនេះបន្តលេងរហូតដល់អាយុ៤៦ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

កីឡាករ Buffon បានចូលរួមលេងម្តងទៀតនៅក្លិប Parma ដែលលេងនៅលីគលំដាប់ទី២ របស់អ៉ីតាលី Serie B, ជាក្លិបដែលលោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងវ័យ១៧ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៥នោះ ជាមួយនឹងក្លិបបានប្រកាសនៅថ្ងៃចន្ទថា លោកបានចុះកិច្ចសន្យាបន្តលេងរហូតដល់ឆ្នាំ២០២៤។

សូមជម្រាបថា Buffon ដែលបានឈ្នះពានរង្វាន់លីគ Serie A ចំនួន ១០លើក និងជាអ្នកបង្កើតកំណត់ត្រាការបង្ហាញខ្លួន ជាមួយនឹងការបង្ហាញខ្លួន ៦៥៧ប្រកួតនោះ បានប្រកាសពីការបន្តកិច្ចសន្យារបស់លោកនៅអំឡុងពេលសន្និសីទសារព័ត៌មានមួយជាមួយប្រធានក្លិប លោក Kyle Krause៕