(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Walt Disney បានប្រកាសថាខ្លួនកំពុងផ្អាកការចេញផ្សាយខ្សែភាពយន្តនាពេលខាងមុខ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រស្ស៉ី លើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GWN នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Disney បាននិយាយថា ដោយសារការលុកលុយអ៊ុយក្រែន និងវិបត្តិមនុស្សធម៌ដ៏សោកនាដកម្ម យើងកំពុងផ្អាក ការចេញផ្សាយភាពយន្តនៅក្នុងប្រទេសរុស្ស៊ី រួមទាំងខ្សែរភាពយន្តចុងក្រោយបង្អស់ គឺរឿង Pixar ផងដែរ ដោយគ្មានពេលវេលាកំណត់៕